Diesel ថា​ការ​បាត់បង់​ Paul Walker នៅ​តែ​ជា​សុបិន​អាក្រក់​៣​ឆ្នាំ​មក​នេះ​

  • 2016-12-03 07:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vin Diesel បាន​និយាយ​ថា​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ​ ​តាំង​ពី​ការ​ស្លាប់​របស់​ដៃ​គូ​សម្ដែង Paul Walker ​មក​ ជីវិត​របស់​ខ្លួន​រស់​នៅ​យ៉ាង​សោកសៅ​បំផុត។​

Paul Walker និង Vin Diesel

តួអង្គ​ក្នុង​រឿង​ Fast and Furious ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​​ប្រទេស​ប្រេស៊ីល​ផ្សព្វផ្សាយ​រឿង​ថ្មី​​ 'xXx: Return of Xander Cage' បាន​សារភាព​ថា​ រូប​គេ​ពិបាក​ក្នុង​ការ​ជាន់​ដី​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​ ព្រោះ​​ទីនោះ​មាន​អនុស្សាវរីយ​ជា​ច្រើន​ជាមួយ​មិត្ត​ចាស់ Paul។

តារា​សម្ដែង​ដ៏​ល្បី​ឈ្មោះ​ជនជាតិ​អាមេរិក​ខាង​លើ​​ប្រាប់​ដូច្នេះ​៖ "ខ្ញុំ​មាន​អារម្មណ៍​​បាត់បង់​អ្វី​មួយ​។ រយៈពេល​៣​ឆ្នាំ​មក​នេះ​គឺ​ជា​ពេល​វេលា​ដ៏​ពិបាក​បំផុត​ក្នុង​ជីវិត​ដោយសារ​​បាត់​បង់​មនុស្ស​ម្នាក់​ដែល​​ចាត់​ទុក​ដូច​បង​ប្អូន​បង្កើត។ ខ្ញុំ​ធ្លាប់​មក​ប្រេស៊ីល​២​ដង​កាល​ពី​មុន ហើយ​២​ដង​នោះ​គឺ មក​ជាមួយ​ Paul Walker ”៕

ប្រភព៖ Kapook   ប្រែ​សម្រួល៖ វីរ័ត្ន