​ចម្រៀង​៥​បទ​ ចំណង​ជើង​តែ​មួយ​ រំលឹក​ភាព​ស្ដាយ​ក្រោយ ធ្វើ​កំហុស​ចំពោះ​ម្ដាយ

  • 2016-12-05 04:33:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​គាំទ្រ​វិស័យ​ចម្រៀង​ប្រាកដ​ជា​ព្យាយាម​រក​ប្រភេទ​ចម្រៀង​ណា​ដែល​ជួយ​ឲ្យ​ខ្លួន​បាន​លំហែ​អារម្មណ៍​និង​ផុត​ពី​រឿង​មួរ​ហ្មង​ទាំង​ឡាយ។ ប៉ុន្តែ​បទ​​​ចម្រៀង "ម៉ែ" ​ប្រាំ​បទ​ ដែល​ទាំង​ប្រាំ​បទ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ស្រក់​ទឹក​ភ្នែក​និង​សោក​ស្ដាយ​សម្រាប់​រាល់​កំហុស​ទៅ​លើ​អ្នក​មាន​គុណ។

​​​​​​​១ បទ "ម៉ែ" ពី ចំរើន សុភ័ក្ត្រ ​ជា​បទ​​ស្រែក​ដង្ហោយ​​ហៅ​ម៉ែ​​ពី​ក្មេង​ស្រី​ម្នាក់​ដែល​កំព្រា​ម្ដាយ។ ​​​​​

២ បទ "ម៉ែ" ពី​ ណាំ ប៊ុណ្ណារ័ត្ន

ជា​បទ​ដែល​រៀបរាប់​ពី​កំហុស​របស់​​ក្មេង​​ប្រុស​ម្នាក់​ដែល​ប្រព្រឹត្ត​កំហុស​ជា​ច្រើន​ទៅ​លើ​ម្ដាយ។​​​ បទ​នេះ​ជា​ត្រូវ​បាន​ផលិត​សារ​ជា​ថ្មី​ក្រោយ​ពី​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​យុវវ័យ។

៣ បទ "ម៉ែ" ពី សុខ​ ពិសី

ជា​ចម្រៀង​ត្អូញត្អែរ​នឹក​ម្ដាយ​ ពី​កញ្ញា​ សុខ ពិសី

៤ បទ "ម៉ែ" ឬ "ម៉ែ​ជា​មនុស្ស​កុហក​" ដោយ​ក្រុម The Fifth Orbits

ជា​បទ​ចម្រៀង Rap តែង​និពន្ធ​ថ្មី ដោយ​ក្រុម The Fifth Orbits និយាយ​ថា​ម៉ែ​ជា​មនុស្ស​កុហក​ទី​១ នៅ​ក្នុង​លោក​ តែ​ពេល​ស្ដាប់​ហើយ​ទើប​ដឹង​ថា​ហេតុ​អ្វី​ទើប​ម៉ែ​កុហក។

៥ បទ "ម៉ែ" ដោយ សីហា

ជា​បទ​ដែល​សុំទោស​ទៅ​អ្នក​ម្ដាយ និងនិយាយ​ពី​ការ​ស្រលាញ់​និង​ការ​ប្រណី​​របស់​ម្ដាយ ​​

អត្ថបទ៖ ទារិកា