Huawei​ ​P9​ ​និង​ Mate​ ​8​ អាច​ទទួល​ ​Android​ ​7.0​ ​នៅ​ថ្ងៃ​នេះ

  • 2016-12-07 02:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្ដាញ​សង្គម​ក្នុង​ស្រុក​របស់​ចិន​បង្ហាញ​ថា​ក្រុមហ៊ុន​ ​Huawei​ ​នឹង​ដាក់​ឲ្យ​អាប់ដេត​ស្វ័យប្រវត្តិ​នូវ​ ​Android​ ​7.0​ ​ជា​ផ្លូវ​ការ​ ​សម្រាប់​ម៉ូដែល​ ​P9​ ​និង​ Mate8​ ​ក្នុង​ថ្ងៃ​ ​៧​ ​ធ្នូ​ ​២០១៦។

ប្រភព​ដដែល​បញ្ជាក់​ដែរ​ថា​ ​Huawei​ ​នឹង​ដាក់​ឲ្យ​អាប់ដេត​មុន​គេ​សម្រាប់​ទីផ្សារ​ប្រទេស​ចិន​ ​ខណៈ​ទីផ្សារ​អន្តរជាតិ​អាច​ដល់​ដើម​ឆ្នាំ​ ​២០១៧។

ទន្ទឹម​នឹង​ការ​ដាក់​ឲ្យ​ប្រើ​ ​Android​ ​7.0​ ​គេ​ក៏​ដឹង​ថា​ ​Huawei​ ​នឹង​ភ្ជាប់​មក​ជា​មួយ​នូវ​ ​EMUI​ ​ជំនាន់​ ​5.0​ ​សម្រាប់​ស្មាតហ្វូន​ទាំង​ពីរ​ម៉ូដែល​នោះ​ ​ដែល​ជួយ​បង្កើន​កម្រិត​សុវត្ថិភាព​ ​និង​ពន្លឿន​ប្រតិបត្តិការ​នានា៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី