S7 Edge ពណ៌​ខ្មៅ​រលោង​​ចេញ​លក់​នៅ​កូរ៉េ​ខាង​ត្បូង​​​ចុង​សប្ដាហ៍​នេះ

  • 2016-12-07 10:26:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​វិបសាយ​ SamMobile ឲ្យ​ដឹង​ថា​ Samsung នឹង​បញ្ចេញ​លក់​ Galaxy S7 Edge ម៉ូដែល​ថ្មី​ពណ៌​ខ្មៅ​រលោង (Pearl Black) ​នៅ​​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ទី​ ៩ ខែ​ធ្នូ​នេះ។

បើ​តាម​រូបភាព​ផ្លូវ​ការ​ទទួល​បាន​ពី​ Samsung គេ​ឃើញ​ថា​ពណ៌​​ Pearl Black នេះ​មាន​​លក្ខណៈ​មិន​ខុសគ្នា​​ពី​​ពណ៌​ Black Onyx ប៉ុន្មាន​ឡើយ ជា​ពិសេស​ពេល​ដែល​ពន្លឺ​ភ្លើង​ចាំង​ចំ​ភ្នែក​ខាង​មុខ​ និង ក្រោយ​នៃ​ទូរសព្ទ។ ចំពោះ​លក្ខណៈសម្បត្តិ​វិញ​ពណ៌​ Pearl Black នឹង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ​ដល់​ 128 GB ខុស​ពី​ពណ៌​ដទៃ​មាន​ធំ​បំផុត​ត្រឹម​ 64 GB។

Samsung មិន​បាន​បញ្ជាក់​ទេ​ថា​ពណ៌ ​Pearl Black នេះ​នឹង​មាន​លក់​លើ​ទីផ្សារ​បរទេស​ក្រៅ​តែ​ពី​កូរ៉េ​ខាង​ត្បូង​ ឬ យ៉ាង​ណា​នោះ៕​​​​

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី