មានអ្នកសើច មានអ្នកយំ មានខ្លះធ្វើយំ ថ្ងៃទទួលពាន Apsara Awardយប់មិញ
- 2016-12-10 06:19:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានអ្នកសើច មានអ្នកយំ មានខ្លះធ្វើយំ ថ្ងៃទទួលពាន Apsara Awardយប់មិញ
ចន្លោះមិនឃើញ
កម្មវិធីប្រកួតប្រជែងសមត្ថភាពសិល្បៈគ្រប់ទម្រង់ Apsara Award 2016រដូវកាលទី៣របស់ទូរទស្សន៍អប្សរា បានប្រកាសលើកពានហើយកាលពីយប់មិញ តារាៗដែលទទួលពាន មានអ្នកសើច មានអ្នកយំ ហើយមានខ្លះទៀតធ្វើយំ ដើម្បីឲ្យកម្មវិធីកាន់តែសប្បាយរីករាយ។
កម្មវិធីខាងលើបានឡើងនៅសាលសន្និសីទចតុមុខ ត្រូវបានចូលរួមដោយ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មន្ត្រីក្រសួងពាក់ព័ន្ធនិង សិល្បករសិល្បៈការិនី មកពីគ្រប់ជំនាន់ជាច្រើននាក់ថែមទៀត។
សិល្បករសិល្បៈការិនីដែលបានចូលរួមប្រកួតក្នុងApsara Award 2016 មានទាំងអស់២០រូប ក្នុងនោះប្រុស១០នាក់ ស្រី១០នាក់។ តារាទាំង២០នាក់នោះរួមមាន លោក យឹម សម្បត្តិ, លោក នរៈ កក្កដា, កញ្ញា មិច ម៉ានីកា, កញ្ញា អាង សូនីតា, លោក ប្រាក់ ប៉ាកន, លោក ឌីម ឧត្តម,លោក ណារ៉ា, លោក ម៉ា ដូណា, លោក រតន: វិសិដ្ឋ, កញ្ញា អ៊ឹង និមល, លោក ថមមី, អ្នកនាង និន សុធារ៉ា, លោក លាង ឧត្តម, កញ្ញា ឌី សូនីតា, លោក រតន: វិសិដ្ឋ, លោក ដែន សក្កដា, លោក ឌីម ឧត្តម, កញ្ញា ដួង ម៉ានិច, កញ្ញា លី ច័ន្ទសីហា, អ្នកនាង ស៊ុន ណារីម៉ូនីកា។
វិញ្ញាសាដែលក្រុមតារាទាំងអស់ចូលរួមប្រកួតមានដូចជា យីកេ ល្ខោនបាសាក់ អាយ៉ៃ ការសម្ដែងសាច់រឿង ចម្រៀងសម័យ សៀកព្រមទាំងវិញ្ញាសាជាច្រើនទៀត។ កម្មវិធីនេះបានដំណើរការជាង១១ខែ ក្រោយការតាមដានដាក់ពិន្ទុដោយ គណៈកម្មការយ៉ាងយកចិត្តទុកដាក់។
សិល្បករទាំងអស់បានទទួលពានកិត្តិយសទាំងអារម្មណ៍រំភើបក្ដុកក្ដួលនិងអួលដើមកខ្លះបង្ហូរទឹកភ្នែកជាពិសេសកញ្ញា ដួង ម៉ានិច្ច ហើយខ្លះទៀតធ្វើជាយំ ដូចជា លោក ម៉ាដូណាជាដើម។
គ្រប់តារាទាំងអស់ដែលបានចូលរួមប្រកួតសុទ្ធតែទទួលបានពានគ្រប់ៗគ្នា ហើយមានតារាខ្លះបានដល់ទៅ២ ម្នាក់ឯងក៏មាន។
ពានរង្វាន់មនោសញ្ចេតនានិងកម្សត់បានល្អបានទៅលើ លោក យឹម សម្បត្តិ។
ពានរង្វាន់មនោសញ្ចេតនាកំប្លែងនិងឈ្លើយបានល្អបានទៅលើ លោក នរៈ កក្កដា។
ពានរង្វាន់មនោសញ្ចេតនានិងកាចបានល្អបានទៅលើ កញ្ញា មិច ម៉ានីកា។
ពានរង្វាន់មនោសញ្ចេតនានិងកម្សត់បានល្អបានទៅលើ កញ្ញា អាង សូនីតា។
ពានរង្វាន់មនោសញ្ចេតនានិងកម្សត់ និងកាចបានល្អបានទៅលើ កញ្ញា ដួង ម៉ានិច។
ពានរង្វាន់មនោសញ្ចេតនា កម្សត់ និងកំប្លែងបានល្អបានទៅលើ លោក ប្រាក់ ប៉ាកន។
ពានរង្វាន់មនោសញ្ចេតនា កម្សត់និងកំប្លែងបានល្អបានទៅលើ លោក ឌីម ឧត្តម។
ពានរង្វាន់មនោសញ្ចេតនា កម្សត់និងកំប្លែងបានល្អបានទៅលើ លោក ណារ៉ា ។
ពានរង្វាន់មនោសញ្ចេតនាកម្សត់និងកំប្លែងបានល្អបានទៅលើ លោក ដែន សក្កដា។
ពានរង្វាន់មនោសញ្ចេតនា កម្សត់ និងកំប្លែងបានល្អបានទៅលើ លោក ម៉ា ដូណា។
ពានរង្វាន់មនោសញ្ចេតនា កំប្លែងនិងកាចបានល្អបានទៅលើ លោក រតន: វិសិដ្ឋ។
ពានរង្វាន់គោរពពេលវេលាល្អឥតខ្ចោះ១០រង្វាន់ មាន កញ្ញា អ៊ឹង និមល, លោក ថមមី, អ្នកនាង និន សុធារ៉ា, លោក លាង ឧត្តម, កញ្ញា ឌី សូនីតា, លោក ណារ៉ា, លោករតន: វិសិដ្ឋ, លោក ដែន សក្កដា, លោក ឌីម ឧត្តម, និង កញ្ញា ដួង ម៉ានិច។
ពានរង្វាន់ Super Starដែលអាចសម្ដែងបានគ្រប់ទម្រង់វិញ្ញាសាបានទៅកញ្ញា លី ច័ន្ទ សីហា, លោក លាង ឧត្តម, អ្នកនាង ស៊ុន ណារីម៉ូនីកា ,លោកថម មី, អ្នកនាង និន សុធារ៉ា, និង កញ្ញាឌី សូនីតា៕