ដឹងរាល់យប់ Idol ៤ដួង​នេះ​​ច្រៀង​នៅ​ហាង​ណា​ខ្លះអត់?

  • 2016-12-12 03:29:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​​មាន​ផលិតកម្ម​សម្រាប់​ជ្រក​រួច​ហើយ​ក្តី​ តែ​តារា​ ៤​ដួង​ ឃុន វុត្ថា ចម្រើន សុភក្រ ឃី សុឃុន និង​ សយ​ រតនៈ​ នៅ​តែ​មិន​បោះ​បង់​ការ​រក​ចំណូល​បន្ថែម​តាមរយៈ​ការ​ច្រៀង​ពេល​យប់ ​នៅ​ភោជនីយដ្ឋាន​​នានា​នោះ​ទេ។

ទាំង​៤នាក់ជា​តារា​ចម្រៀង​នៅ​ក្រោម​ផលិតកម្មហង្សមាស ហើយ​ពួកគេ​សុទ្ធ​តែជា​អតីត​បេក្ខភាព​ The Voice Cambodia ខុសត្រង់ ឃី សុឃុន រដូវ​កាល​ទី​២ម្នាក់​ឯង។ចង់​ដឹង​ពួក​គេ​ច្រៀង​នៅ​កន្លែង​ណា​ខ្លះ​ ហើយ​បើសិន​ប្រិយ​មិត្ត​ចង់​ជួប​Idols ៤​ដួង​ខាង​លើ​ តោះ​មក​តាម​ដាន​ជាមួយ​Sabay ពី​ឈ្មោះហាងខាង​ក្រោម​៖

ឃុន វុត្ថា ប្រាប់ថា​ច្រៀង​នៅ​ វីហ្វ្រេន​បឹង​ត្របែក​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ ដល់​សុក្រ និង​នៅ Les Cocktails ចាប់​ពី​ថ្ងៃ​ សុក្រ ដល់​អាទិត្យ។

ចំរើន សុភក្រ ច្រៀង​នៅ​ Les Cocktails រាល់​យប់ ប៉ុន្តែ​មាន​បែង​ចែក​ម៉ោង​ខ្លះ នៅ Base Club ចាប់​ពី​ថ្ងៃ​ព្រហស្បត្ត៍​ដល់​អាទិត្យ។

ឃី សុឃុន តារាមកពីខេត្តកំពង់ធំរូប​នេះ ប្រាប់​ថា​ច្រៀង​នៅ​ភោជនីយដ្ឋាន រហាត់​លាប​ រាល់​យប់​ ចាប់​ពី​ច័ន្ទ ដល់​អាទិត្យ។​

​សយ រតនៈ ច្រៀង​នៅ Base Club ​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ​អតីត​បេក្ខភាព​ The Voice រដូវ​កាល​ទី​១ នេះ​អះអាង​ថា​ថ្ងៃ​ខ្លះ​​ចល័ត​គ្នា​ជាមួយ​នឹង​តារា​ចម្រៀង​ផ្សេង​ទៀត៕

អត្ថបទ៖ ថា ម៉ាលីដា