រឿង​ពិត​របស់​តួអង្គ​ទាំង​៤​ក្នុង​រឿង "មុន​ស្នេហ៍​ប្រធាន​ថ្នាក់​តូច" អ្នក​ប្រហែល​មិន​ដឹង

  • 2016-12-15 03:30:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ភាព​យន្ត​ខ្នាត​ខ្លី​បែប​យុវវ័យ​នៅ​វិទ្យាល័យ «មុន​ស្នេហ៍​ប្រធាន​ថ្នាក់​តូច» ភាគ​ទី​២ បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ សប្តាហ៍​មុន​នេះ ដោយ​ក្នុង​នោះ​តួអង្គ​ទាំង​៤ របស់​រឿង​កំពុង​អង្រួន​បេះដូង​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង។

ចង់​ដឹង​ថា​តួអង្គ​សំខាន់​ទាំង​៤ ក្នុង​រឿង​ជា​នរណា ហើយ​មាន​ប្រវត្តិ​យ៉ាង​ណា សូម​តាម​ដាន​ដូច​ខាង​ក្រោម៖

១. តួនីក​

  • ឈ្មោះ​ពិត ហៃ ប៉ោហុង
  • កើត​ថ្ងៃ​ទី៥ ធ្នូ ១៩៩២
  • ស្រុក​កំណើត ខេត្ត​បន្ទាយ​មាន​ជ័យ
  • ចេះ​និយាយ​ភាសា​ខ្មែរ ថៃ ចិន និង​អង់គ្លេស
  • ពណ៌​ដែល​ចូល​ចិត្ត ពណ៌​ខៀវ​ ​- ហេតុការណ៍​ដែល​មិន​អាច​បំភ្លេច​បាន៖ ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ពេល​ថ្នាក់​ទី​១១​
  • មោទនភាព​បំផុត នៅ​ពេល​ជាប់​ជយលាភី​លេខ​១ កម្មវិធី Khmer Super Model​
  • ពេល​អាម៉ាស់​នៅ​ថ្នាក់​វិទ្យាល័យ៖ ធ្លាប់​ត្រូវ​គ្រូ​ដេញ​មិន​ឲ្យ​រៀន ព្រោះ​លួច​កែ​ពិន្ទុ​ចង់​បាន​ពិន្ទុ​ច្រើន​
  • ចំណង់​ចំណូល​ចិត្ត​ប្លែកៗ៖ ចូល​ចិត្ត​យក​សម្ភារៈ​គេ​លាក់ ហើយ​ឲ្យ​គេ​ឆ្លេឆ្លា​ដើរ​រក​
  • សប្បាយ​ចិត្ត នៅ​ពេល​ម៉ាក់​ប៉ា​រកស៊ី​កាក់​កប​
  • ពិបាក​ចិត្ត នៅ​ពេល​ម៉ាក់​ប៉ា​ស្ដី​ឲ្យ​ពេល​ចាយ​ច្រើន​
  • ការងារ​សិល្បៈ៖ ជា​ម៉ូដែល តារា​សម្តែង ថត​ស្ពត
  • បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ (IR)​
  • Motto: "ព្យាយាម​ហើយ​ព្យាយាម​ទៀត ព្យាយាម​ទៅ​មុខ​ជា​រៀង​រហូត"
  • Facebook: www.facebook.com/hai.poahong​

២. តួ​កញ្ជនា ​- ឈ្មោះ​ពិត ឈាង ហ៊ុយឡេង ហៅ​ក្រៅ ចែ​ឡេង ឬ តែ​តែ

  • កើត​ថ្ងៃ​ទី​១៤ សីហា ១៩៩៦​
  • ស្រុក​កំណើត រាជធានី​ភ្នំពេញ​
  • ពណ៌​ដែល​ចូលចិត្ត ពណ៌​ស្វាយ តែ​សម្លៀកបំពាក់​ចូល​ចិត្ត​ស​ខ្មៅ​
  • សត្វ​ចូល​ចិត្ត សត្វ​ឆ្មា​
  • ចូលចិត្ត​ញ៉ាំ​ម្ហូប​ហឹរ​ខ្លាំង​
  • ហេតុការណ៍​ដែល​មិន​អាច​បំភ្លេច​បាន៖ លេង​លោត​កៅស៊ូ ដួល​ឈាម​ច្រមុះ​
  • ពេល​ទំនេរ​ចូល​ចិត្ត​លេង Dota (ឥលូវ Level 51)
  • ពេល​អាម៉ាស់​នៅ​ថ្នាក់​វិទ្យាល័យ៖ ធ្លាប់​ត្រូវ​គេ​វាយ​ដោយសារ​សម្លក់​គេ​ពេក​
  • ចំណង់​ចំណូ​ល​ចិត្ត​ប្លែកៗ៖ ភ្លេចៗ​ខ្លួន ចូល​ចិត្ត​លៀន​អណ្ដាត​
  • សប្បាយ​ចិត្ត នៅ​ពេល​អ្នក​នៅ​ជុំវិញ​ខ្លួន​សប្បាយ​ចិត្ត​
  • ពិបាក​ចិត្ត ពេល​បាត់បង់​អ្នក​ម៉ាក់​ជា​ទីស្រលាញ់​
  • ការងារ​សិល្បៈ៖ ជា​តារា​សម្តែង, Socializer, ជា Teen Ambassador របស់​ផលិតផល ផនដស៍
  • Motto: "ត្រូវ​ដើរ​ទៅ​មុខ ហើយ​យក​អ្វីដែល​ខ្លួន​ស្រលាញ់​ឲ្យ​បាន"
  • Facebook: www.facebook.com/jelengs​

៣. តួ​ដាដាវ​

  • ឈ្មោះ​ពិត ម៉ៅ ធីតា ហៅ​ក្រៅ ដាដាវ
  • កើត​ថ្ងៃ​ទី​១ កុម្ភៈ ១៩៩៦
  • ស្រុក​កំណើត រាជធានី​ភ្នំពេញ​
  • ពណ៌​ដែល​ចូលចិត្ត ពណ៌​ក្រហម តែ​សម្លៀកបំពាក់​ចូល​ចិត្ត​ស​ខ្មៅ​
  • សត្វ​ចូលចិត្ត​គឺ សត្វ​ឆ្កែ និង ត្រី​
  • ចូលចិត្ត​ញ៉ាំ សាច់គោ​អាំង គ្រឿង​សមុទ្រ និង ស៊ុបស៊ូគី​
  • ហេតុការណ៍​ដែល​មិន​អាច​បំភ្លេច​បាន៖ ធ្លាប់​សន្លប់​ពេល​កំពុង​សម្ដែង​ព្យុហយាត្រា​
  • ពេល​ទំនេរ​ចូល​ចិត្ត​មើល​កុន អាន​សៀវភៅ​រឿង​ខ្មោច​
  • មោទនភាព​នៅ​ថ្នាក់​វិទ្យាល័យ៖ ទទួល​បាន​មេដាយ​ប្រាក់​ឲ្យ​សាលា​ពេល​ប្រកួត​នៅ​ម៉ាឡេស៊ី​
  • ទម្លាប់​អាក្រក់ ចង់​កែ​តែ​កែ​មិន​បាន៖ ឆាប់​ឆេវឆាវ​
  • សប្បាយ​ចិត្ត នៅ​ពេល​បាន​ទៅ​ដើរ​លេង​ជាមួយ​គ្រួសារ​
  • ពិបាក​ចិត្ត នៅ​ពេល​នៅ​ឆ្ងាយ​ពី​ម៉ាក់​
  • ការងារ​សិល្បៈ៖ ជា​តារា​សម្តែង តារា​ម៉ូដែល ថត​ស្ពត Blogger​
  • បច្ចុប្បន្ន​ជា​ជំនួយការ​ក្នុង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មួយ និង​ជា​និស្សិត​ឆ្នាំ​ទី​២ ផ្នែក​ពាណិជ្ជកម្ម​
  • Motto: "អត់ធ្មត់"
  • Facebook: www.facebook.com/daamtd

៤. តួ​ដារ៉ុង

  • ឈ្មោះ​ពិត វី យ៉ារ៉ូ
  • កើត​ថ្ងៃ​ទី​១៥ កុម្ភៈ ១៩៩៣
  • ស្រុក​កំណើត ខេត្ត​កណ្តាល​
  • ពណ៌​ដែល​ចូលចិត្ត ពណ៌​ខៀវ​
  • សត្វ​ដែល​ខ្លាច​បំផុត គឺ​សត្វ​ពស់ ​និង​តុកកែ​
  • ចូលចិត្ត​ញ៉ាំ​ម្ហូប​មាន​បន្លែ​ដែល​ល្វីង ញ៉ាំ​ហើយ​នឹក​ដល់​ប៉ា​
  • ហេតុការណ៍​ដែល​មិន​អាច​បំភ្លេច​បាន៖ ធ្វើ​កម្មវិធី​ជា​ពិធីករ​លើក​ដំបូង​
  • មោទនភាព​បំផុត នៅ​ពេល​ធ្វើ​ជា​ពិធីករ​ក្នុង​កម្មវិធី​ដែល​មាន​មនុស្ស​ខ្ទង់​ម៉ឺន​នាក់​
  • ពេល​អាម៉ាស់​នៅ​ថ្នាក់​វិទ្យាល័យ៖ យក​ចង្កឹះ​ដាក់​ក្នុង​កែវ​ទឹក​ម្ទេស ស្មាន​តែ​ទឹក​ក្តៅ​សម្រាប់​កម្ដៅ​ចង្កឹះ​ឲ្យ​ងាប់​មេរោគ ត្រូវ​មិត្តភក្តិ​បង្អាប់​ដល់​ឥឡូវ​
  • ចំណង់​ចំណូល​ចិត្ត​ប្លែកៗ៖ ចូលចិត្ត​លេង​បែប​រឡិករឡក់​ក្មេងៗ សប្បាយៗ ទៅ​ដល់​ណា​ផ្អើល​កន្លែង​ហ្នឹង​
  • សប្បាយ​ចិត្ត នៅ​ពេល​ធ្វើការ​ជាមួយ​ក្រុម​ការងារ​ដែល​ឲ្យ​តម្លៃ​លើ​ការងារ​របស់​ខ្លួន​
  • ពិបាក​ចិត្ត នៅ​ពេល​ត្រូវ​បង្ខំ​ចិត្ត​បោះបង់​ការងារ​ដែល​ខ្លួន​ស្រឡាញ់​
  • ការងារ​សិល្បៈ៖ ជា​ពិធីករ តារា​សម្តែង ថត​ស្ពត បញ្ចូល​សំឡេង​
  • Motto: "ធ្វើ​អ្វី​ជា​ខ្លួន​ឯង ដើរ​តាម​ក្តី​ស្រមៃ​របស់​ខ្លួន ធ្វើ​ការងារ​ដែល​ខ្លួន​ចង់​ធ្វើ ពេល​នោះ​ទោះ​លំបាក​យ៉ាង​ណា​ក៏​យើង​នៅ​តែ​សប្បាយ​ចិត្ត​ព្រោះ​យើង​ស្រលាញ់ ហើយ​ជោគជ័យ​នឹង​មាន​ជា​ពុំ​ខាន"
  • Facebook: www.facebook.com/YaroOfficial

សម្រាប់​អ្នក​មិន​ទាន់​បាន​មើល​ភាគ​ទី​២ របស់​រឿង សូម​ទស្សនា៖

កុំ​ភ្លេច​ចុច Like ផេក​ហ្វេសប៊ុក​របស់​ខ្សែ​ភាពយន្ត​ភាគ​ខ្នាត​ខ្លី​ High School Love: My Class Monitor និង​រង់ចាំ​ទស្សនា​វគ្គ​បន្ត​ទៀត​ដោយ subscribe លើ Youtube: High School Love ទាំង​អស់​គ្នា​ណា៎៕

នាំ​មក​ជូន​ដោយ ផនស៍ អាកនេ​ក្លៀរ ហ៊្វូម​លាង​មុខ​កម្ចាត់​មុន​ឃើញ​ប្រសិទ្ធ​ភាព​យ៉ាង​ឆាប់​រហ័ស

ដោយ៖ សុផាត

អត្ថបទថ្មី