ព្រោះតែជីវភាពខ្វះខាត ​​វ៉ន វីវ៉ា​ សម្រេច​​រត់​តាក់​ស៊ី​​​​​​ដើម្បីបានចំណូលបន្ថែម

  • 2016-12-16 02:37:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ វ៉ន វីវ៉ា បាន​សម្រេច​ចូល​ខ្លួន​រត់​តាក់​ស៊ី​បាន​ជិត​ ១​សប្ដាហ៍​ហើយ​​​​ ​ដោយ​សារ​​​​ចំណូល​ធ្លាក់​ចុះ​​ ក្រោយ​មិន​អាច​ឡើង​សង្វៀន​ប្រកួត​បាន។

កីឡាករ វ៉ន​ វីវ៉ា

​​​​ការ​ចូល​ខ្លួន​រត់​​តាក់​ស៊ី​​ជា​មុខរបរ​ថ្មី​នេះ​ ​វីវ៉ា ចង់​ឲ្យ​ជីវភាព​គ្រួសារ​ធូរធារ​ ព្រោះ​ខ្លួន​មិន​​ទាន់​ប្រាកដ​ពី​អាជីព​ប្រដាល់​។ ​​របួស​បាក់​​ដៃ​មិន​ទាន់​​ជា​សះស្បើយ​ ១០០​% ម្យ៉ាង​ការ​សម្រេច​ចិត្ត​​នៅ​មិន​ទាន់​ច្បាស់​ថា ​បន្ត​​អាជីព​​ឈឺ​ខ្លួន​មួយ​នេះ​ឬ​ឈប់​នោះ​​ទេ​។

​​​​​ម្ចាស់​ខ្សែ​ក្រវាត់​ ISKA ​ពិភព​លោក​រូប​នេះ​បន្ថែម​ថា ​ការ​ប្រកប​របរ​ថ្មី​ហាក់​មិន​ទាន់​​សមប្រកប​នៅ​ឡើយ។ ​ប៉ុន្តែ​លោក​សង្ឃឹម​ថា នឹង​អាច​​មាន​បង​ប្អូន​អ្នក​ស្គាល់​ទាំង​អស់​ជួយ​គាំទ្រ​​ផង​ដែរ។

​​​​​កីឡាករ ​វ៉ន វីវ៉ា ​បាន​រង​របួស​បាក់​ដៃ​កាល​ប្រកួត​ជា​មួយ​កីឡាករ​ស៊ុយ​អ៊ែត​ Carl Pechsamangym កាល​ពី​ថ្ងៃ​ទី២១​ ខែ​មិថុនា​ ឆ្នាំ​២០១៥​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​