១០ យ៉ាងរំលឹកអ្នកពីជីវិតកាលរៀននៅវិទ្យាល័យ
- 2016-12-19 04:04:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ យ៉ាងរំលឹកអ្នកពីជីវិតកាលរៀននៅវិទ្យាល័យ
ចន្លោះមិនឃើញ
អនុស្សាវរីយ៍ពេលរៀននៅថ្នាក់វិទ្យាល័យ មានពេលខ្លះក៏សប្បាយ ពេលខ្លះក៏មានរឿងមិនចេះឈប់ តែទោះយ៉ាងណា យើងក៏មិនអាចភ្លេចពីទិដ្ឋភាពទាំងនោះបានឡើយ ព្រោះវាជាការចងចាំមួយក្នុងសៀវភៅជិវិតរបស់យើង។
១០ យ៉ាងនេះអាចនឹងរំលឹកអ្នកពីជីវិតកាលនៅរៀននៅថ្នាក់វិទ្យាល័យ៖
១. ងងុយពេលម៉ោងណារៀនមិនសូវចេះ៖ គឺស្ងាបគ្រប់ពេលតែម្ដង ភាគច្រើនគឺម៉ោងគណិត និងប្រវត្តិវិទ្យា
២. មកមិនទាន់ពេលគោរពទង់ជាតិ ហើយគេបិទឲ្យនៅក្រៅរបង៖ អត់បានគោរពទង់ជាតិគេកត់អវត្តមានហើយ ត្រូវឈរក្រៅរបងជិតមួយម៉ោងទៀត
៣. អារម្មណ៍ពេលប្រឡងហើយមុនគេ និងពេលគ្រូនិយាយថាសល់១៥នាទីទៀត៖ សម្រាប់អ្នកគេពូកែ មិនបាច់និយាយទេ គឺគេធ្វើហើយមុនគេដើរចេញទាំងសប្បាយរីករាយ ចំណែកអ្នកមិនចេះវិញកំពុងគិតមិនចេញ ស្រាប់តែគ្រូប្រកាសថាសល់១៥នាទីទៀតប្រមូល។
៤. ធ្លាប់ភ្លេចធ្វើកិច្ចការផ្ទះ ជិតដល់ពេលយកទើបមិត្តភ័ក្ដិប្រាប់៖ ជិតដល់ម៉ោងគ្រូត្រូវប្រមូលកិច្ចការផ្ទះហើយទើបមិត្តភ័ក្ដិប្រាប់។ មានអីទៀតក្រៅពីសុំគេចម្លង។
៥. មានក្រុមស៊ីត្រាវនិយាយដើមគេ៖ មួយថ្នាក់គឺមានយ៉ាងតិចមួយ និយាយតែពីរឿងអ្នកនេះប្រាប់អ្នកនោះ និយាយពីអ្នកនោះប្រាប់អ្នកនេះវិញ គឺថាមិនចេះអស់ប្រធានបទតែម្តង។
៦. មានក្រុមខាងសិល្បៈ ឲ្យតែពេលចេញលេងគឺច្រៀងឡើងអ៊ូ៖ រៀនដូចមិនសូវពូកែទេ តែបានសមត្ថភាពពិសេសយោង។ ពេលគ្រូរកអ្នកស្ម័គ្រចិត្ត មិនបាច់គេហៅគឺសុំឡើងច្រៀងខ្លួនឯងតែម្ដង។
៧. មាន Idol ស្អាតជាងគេក្នុងថ្នាក់ តែរៀនមិនសូវចេះ៖ រូបរាងស្អាតមានមនុស្សតាមស្រលាញ់ច្រើន តែមិនដឹងយ៉ាងម៉េច រៀនមិនបាន ១០០ ពិន្ទុដូចរូបរាងសោះ
៨. សុំគ្រូទៅបន្ទប់ទឹក តែទៅបាត់រាប់ម៉ោង៖ សុំគ្រូទៅបន្ទប់ទឹកមួយភ្លែត តែឆ្លៀតចូលកង់ទីនជិតកន្លះម៉ោង
៩. អ្នករៀនពូកែ បើមិនមុខអាក្រក់ ក៏ចិត្តអាក្រក់៖ សម្រាប់អ្នករៀនពូកែច្រើនតែចិត្តអាក្រក់ ហើយការតែងខ្លួនក៏របៀបហៅមិនឮ ប៉ុន្តែចេះតែទ្រាំយកចិត្តដើម្បីបានសុំគេមើលពេលប្រឡង
១០. លួច crush លើអ្នកនៅក្នុងថ្នាក់ តែមិនហ៊ានសារភាព៖ នរណាដែលថាមិនមានស្នេហាក្នុងពេលរៀនវិទ្យាល័យ សុទ្ធតែកុហក។ យ៉ាងណាក៏មានលួចស្រលាញ់លើនរណាគេម្នាក់ដែរ គ្រាន់តែចិត្តមិនហ៊ានស្ដីចេញមក។ ចឹងហើយបានអត់លិឍ។
យ៉ាងណាដែរអ្នកទាំងអស់គ្នា ក្រោយពីបានអានហើយ មានអ្នកណាត្រូវរឿងដែរអត់?
ដោយឡែក រឿង «មុនស្នេហ៍ប្រធានថ្នាក់តូច» ដែលនិយាយពីជីវិតសិស្សៗថ្នាក់វិទ្យាល័យផងនោះបានចេញភាគទី៣របស់ខ្លួនហើយ ដោយសប្ដាហ៍នេះមានចូលរួមសម្ដែងពីម្ចាស់បទ "ច្រណែនគេដែលមិនមែនជាខ្ញុំ” តែម្ដង គឺកញ្ញា រ៉ុន ស៊ីរ៉ា។ សម្រាប់អ្នកមិនទាន់បានមើលភាគទី៣របស់រឿង សូមមើលវីដេអូខាងក្រោម៖
កុំភ្លេចចុច Like ផេកហ្វេសប៊ុកភាពយន្តភាគខ្នាតខ្លី High School Love: My Class Monitor និងរង់ចាំទស្សនាវគ្គបន្តទៀតដោយ subscribe លើ Youtube៖ High School Love ទាំងអស់គ្នាណា៎៕
នាំមកជូនដោយ ផនស៍ អាកនេក្លៀរ ហ៊្វូមលាងមុខកម្ចាត់មុនឃើញប្រសិទ្ធភាពយ៉ាងឆាប់រហ័ស