ខាត់ សុឃីម៖ ឈឺចាប់​ណាស់​គេ​ថា​ ខ្ញុំ​ចាត់​ទុក​ឪពុក​ជា​មនុស្ស​ឆ្កួត

  • 2016-12-20 03:16:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខាត់ សុឃីម បាន​រៀប​រាប់​ថា​នាង​ឈឺចាប់​ណាស់​ ដែល​មាន​មនុស្ស​មួយ​ចំនួន​ចោទ​នាង និង​បងប្អូន​ទាំង​៩​នាក់​ថា​មើល​ងាយ​ឪពុក​ខ្លួន​ រហូត​មាន​ពាក្យ​មួយ​ឃ្លា​ថា​" ឪពុក​ខាត់ រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា​ ពួក​ខ្ញុំ​ចោទ​គាត់​ជា​មនុស្ស​ឆ្កួត"។ ដែលការ​ចោទ​នេះ ខាត់ សុឃីម ថា​ទើប​នឹង​កើត​ឡើង​កាល​ពីម្សិលមិញ ក្រោយ​មាន​ការ​ផុសផុល​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​។

"ឈឺចាប់ ហើយ​ខឹង​ខ្លាំង​ណាស់ ទាំង​បងប្អូន​ខ្ញុំ​មិន​បាន​ដឹង​រឿង​អី​សោះ​ ហេតុ​អី​សុខៗ​គេ​មក​និយាយ​ បញ្ឆេះ​គ្រួសារ​ខ្ញុំ​បែប​នេះ ពួក​ខ្ញុំ​រស់​នៅ​មាន​សេចក្តី​សុខ​ហើយ សុំ​កុំ​ព្យាយាម​យក​ឪពុក​ខ្ញុំ​មក​ពាក់ព័ន្ធ​ គាត់​ចាស់​ហើយ​។" សុឃីម ថ្លែង។

ឆ្លើយតប​នឹង​ការ​ចោទ​ខាង​លើតារាស្រីរូបនេះ​អះអាង​ថា ​មិន​មែន​ជា​ការពិត​ឡើយ ឪពុក​ម្តាយ​ជា​អ្នក​មាន​គុណ​ ​ មាន​ហេតុ​ផល​អី​ដែល​នាង​​ត្រូវ​និយាយ​ប្រមាថ​​ឪពុក​​បែបនេះ។ យ៉ាង​ណា​មិញ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​នេះតារា​ពហុជំនាញ​រូប​នេះ​ប្រាប់​ថា​ ស្ថិត​ក្នុង​និន្នាការ​នយោបាយ តែ​នាងសុំ​​កុំ​យក​រឿង​ សិល្បៈ​និង​នយោបាយ​មកពាក់​ព័ន្ធ​គ្នា។

"ឪពុក​ម្ដាយ​ជា​អ្នក​មាន​គុណ គ្មាន​ហេតុផល​ណា​ដែល​ពួក​ខ្ញុំ​ប្រមាថ​គាត់​បែបនេះ​ឡើយ​ ហើយ​ មាន​ខ្លះ​ទៀត​ និយាយ​ថា​ កូន​ទាំង ​៩ នាក់​អត់​ប្រយោជន៍...សួរ​ដូច​ឆោត​?កាត់​កាល​គាត់​បាន​អី​មក​វិញ ​?បើ​គាត់​ចំណាស់​ហ្នឹង​ហើយ​ មាន​តែ​កុំ​អោយ​គាត់​គិត​ច្រើន​ ខឹង​ច្រើន​ ធ្វើ​អោយ​គាត់​សប្បាយ​ចិត្ត​ ព្រោះ​ គាត់​មាន​ជំងឺ​លើស​ឈាម​ អញ្ចឹង​ ពេល​គាត់​ឈឺ ​មាន​អ្នក​ទាំងអស់​គ្នា​មើល​ថែ​ពុក​ខ្ញុំ​អត់​ គឺ​អត់​ គឺ​មាន​តែ​ ពួកខ្ញុំ​ទេ​ដែល​មើល​ថែ​គាត់​ ចឹង​ សូម​កុំ​រំខាន​ពួកខ្ញុំ​អី​ពួក​ខ្ញុំ​បាន​សុខ​ហើយ"។ សុឃីម បន្ថែម។

ចុង​ក្រោយ​​ ខាត់ សុឃីម សំណូមពរ​ដល់​អ្នក​ដែល​បាន​លើក​ករណី​មិន​សមស្រប​ខាង​លើ​ពាក់​ព័ន្ធ​នឹង​ឪពុក​នាង​ កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ ហើយសូម​​ឲ្យ​បញ្ឈប់​រាល់​ការ​ចុះ​ផ្សាយ​អ្វី​​ដែល​មិន​មែន​ជា​ការ​ពិត និង​សូមកុំ​យក​សេចក្តី​សុខ​គ្រួសារ​នាង​មក​លេង​សើច​បែប​នេះ​ទៀត៕

សារ​ដែល​ ខាត់ សុឃីម បាន​បង្ហោះ​កាល​ពី​យប់​មិញ

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី