ស៊ីម៉ាក់ នឹងចាប់ផ្ដើមធ្វើទីលានផ្ទាល់ខ្លួនដើមឆ្នាំ២០១៧
- 2016-12-21 03:45:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីម៉ាក់ នឹងចាប់ផ្ដើមធ្វើទីលានផ្ទាល់ខ្លួនដើមឆ្នាំ២០១៧
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ស៊ីម៉ាក់គ្រោងចុះត្រួតពិនិត្យដីនៅខេត្តកំពង់ឆ្នាំង ព្រមទាំងចាប់ផ្ដើមធ្វើទីលាន ក្រោយត្រួតពិនិត្យរួចរាល់នាដើមខែមករា ឆ្នាំ២០១៧នេះ។
ឯកឧត្ដម មួន វាសនា អគ្គលេខាធិការក្លឹបស៊ីម៉ាក់បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីសហព័ន្ធបាល់ទាត់កម្ពុជា ឲ្យបន្តចូលរួមលេងលីគកំពូលកម្ពុជាឆ្នាំ២០១៧ ក្លឹបបាល់ទាត់ស៊ីម៉ាក់ នឹងរៀបចំទីលានឲ្យបានរួចរាល់នាដើមឆ្នាំ២០១៧ នេះ។ អ្នកបច្ចេកទេសបានប្រាប់ទៅលោកថា ទីលាននោះគ្រោងចំណាយពេលវេលាប្រហែល ៣ខែនឹងរួចរាល់។
អគ្គលេខាធិការរូបនេះបន្ថែមថា ប៉ុន្តែប្រសិនបើការចុះត្រួតពិនិត្យដីមិនត្រូវ ឬខុសលក្ខណចង់បានក្លឹប នឹងរកទីតាំងថ្មីក្នុងខេត្តកំពង់ឆ្នាំងនេះដដែល ជាមួយគ្នានោះក៏ត្រូវធ្វើឲ្យបានទាន់ពេលវេលាដែរ។ ងាកទៅកីឡាករសម្រាប់រដូវកាលថ្មី២០១៧ ក្លឹបនៅមានកីឡាករបរទេសចំនួនពីរ និងគ្រោងរកបន្ថែម ៣នាក់ទៀត ចំពោះកីឡាករកម្ពុជាគឺប្រមូលពីថ្នាលយុវជនមកខ្លះបំពេញចន្លោះបន្ថែមកាលពីរដូវកាលមុន។
ការប្រកួតក្របខ័ណ្ឌកំពូលកម្ពុជា នឹងចាប់ផ្ដើមរដូវកាលថ្មីនាថ្ងៃទី១៨ ខែកុម្ភៈ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧៕