ឆ្នាំ ២០១៦ មានក្រុមចម្រៀងកូរ៉េចេញថ្មីប្រមាណ ១០០ ក្រុម

  • 2016-12-22 12:28:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងឆ្នាំ ២០១៦ នេះមានក្រុមចម្រៀងកូរ៉េប្រុស-ស្រី ថ្មីៗជាច្រើនក្រុមបានចូលប្រឡូក ដោយមានចំនួន ១០០ ក្រុមឯណោះ ហើយមកពីផលិតកម្មផ្សេងៗគ្នាជាច្រើន។ ប៉ុន្តែក្នុងចំណោមក្រុមជាច្រើននេះ មានក្រុមចម្រៀងតែមួយចំនួនតូចប៉ុណ្ណោះដែលទទួលបានការគាំទ្រច្រើន។ ក្រុមចម្រៀងថ្មីៗដែលទទួលបានការគាំទ្រខ្លាំងរួមមាន៖

@ BLACKPINK

-ប្រឡូក​សិល្បៈ ថ្ងៃទី ៨ សីហា

-បង្កើតដោយផលិតកម្ម YG Entertainment

-បទ​ចូលប្រឡូក ៖ Boombayah និង Whistle

@ Astro

-ប្រឡូក​សិល្បៈ ថ្ងៃទី ២៣ កុម្ភៈ

-បង្កើតដោយផលិតកម្ម Fantagio Music

-បទ​ចូលប្រឡូក ៖ Hide & Seek

@ Cosmic Girls (ឬហៅថា WJSN)

-ប្រឡូក​សិល្បៈ ថ្ងៃទី ២៥ កុម្ភៈ

-រួមគ្នាបង្កើតដោយផលិតកម្ម Starship Entertainment និង Yuehua Entertainment

-បទ​ចូលប្រឡូក ៖ Mo Mo Mo និង Catch Me

@ Gugudan

-ប្រឡូក​សិល្បៈ ថ្ងៃទី ២៨ មិថុនា

-បង្កើតដោយផលិតកម្ម Jellyfish Entertainment

-បទ​ចូលប្រឡូក ៖ Wonderland

@ I.O.I

-ប្រឡូក​សិល្បៈ ថ្ងៃទី ៤ ឧសភា

-បង្កើតដោយផលិតកម្ម CJ E&M

-បទ​ចូលប្រឡូក ៖ Dream Girls

@ NCT (មានជាក្រុមតូចៗរួមមាន NCT U, NCT 127 និង NCT Dream)

NCT U

-ប្រឡូក​សិល្បៈ NCT U (ថ្ងៃទី ៩ មេសា), NCT 127 (ថ្ងៃទី ៧ កក្កដា) និង NCT Dream (ថ្ងៃទី ២៤ សីហា)

-បង្កើតដោយផលិតកម្ម S.M. Entertainment

-បទ​ចូលប្រឡូក ៖ NCT U (The 7th Sense), NCT 127 (Fire Truck) និង NCT Dream (Chewing Gum)

@ Pentagon

-ប្រឡូក​សិល្បៈ ថ្ងៃទី ១០ តុលា

-បង្កើតដោយផលិតកម្ម Cube Entertainment

-បទ​ចូលប្រឡូក ៖ Gorilla

ប្រភព៖ បរទេស

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី