កម្មវិធី​វចនានុក្រម​ខ្មែរសម្ដេច​សង្ឃរាជ​ ជួនណាត ដាក់​ឲ្យ​ដោនឡូត​ឥត​គិត​ថ្លៃ

  • 2016-12-23 02:26:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​វចនានុក្រម​សម្ដេច​សង្ឃរាជ​ ជួនណាត (Chuon Nath Digital Dictionary) ជា​វចនានុក្រម​ថ្មី​មួយ​ដែល​អាច​ដំណើរការ​លើ​ស្មាតហ្វូន​បាន និង​អាច​ទាញ​យក​មក​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ។

កម្មវិធី​វចនានុក្រម​សម្ដេច​សង្ឃរាជ​ ជួនណាត

កម្មវិធី​វចនានុក្រម​សម្ដេច​សង្ឃរាជ​ជូនណាត ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​បកស្រាយ​ចម្ងល់​ពី​ភាសាខ្មែរ ដែល​មិន​ធ្លាប់​ជួប និង​អាច​ជួយ​កាត់​បន្ថយ​ការ​សរសេរ​​ខុស ឬ​សរសេរ​ជា​ភាសា​និយាយ លើ​បណ្ដាញ​សង្គម​ជាដើម។ កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោម​ការ​ឧបត្ថម្ភ​ថវិកា​របស់​អគ្គិសនី​កម្ពុជា EDC។

កម្មវិធី​នេះ​នឹង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ ២៥ ធ្នូ ២០១៦។ ​បច្ចុប្បន្ន​ប្រិយមិត្ត​អាច​ទាញ​យក​ទៅ​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ​ ហើយ​កុំ​ភ្លេច Rate ផង​ដើម្បី​គាំទ្រ​ស្នាដៃ​​ថ្មី​នេះ​។ បញ្ជាក់ថាកម្មវិធីនេះនឹងមានសម្រាប់ iOS ឆាប់ៗ៕

ទាញ​យក Android

អត្ថបទ៖ រក្សា