អ៊ុង វីរៈ ​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​នៅ PNN ​ក្រោយ​ពី​ឈ្នះ​ថៃ​មុន​នេះ​បន្តិច

  • 2016-12-24 06:50:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ ​អ៊ុង វីរៈ ​បាន​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​សមរ​ភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោជល់​ របស់​ស្ថានីយ​ទូរទស្សន៍​ PNN ​ក្រោយ​ពី​យក​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​ថៃ កាំឡៃផេត ​ដោយ​ពិន្ទុ​នៅ​មុន​នេះ​បន្តិច។

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ជើង​ខ្លាំង​ខ្មែរ​និង​ថៃ ​នៅ​សង្វៀន PNN ​នេះ ​ពិត​ជា​កក្រើក​មែនទែន ​ដោយ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​អង្គុយ​មិន​ជាប់​កៅអី​នោះ​ទេ។ ​អ៊ុង វីរៈ ​បើក​ការ​វាយ​សម្រុក​តាំង​ពី​ទឹក​ទី​១ ​ខណៈ​ដែល​ថៃ​វិញ ​ក៏​មិន​ណយ​ដែរ ​ដោយ​ទាត់​កីឡាករ​មក​ពី​ក្លឹប​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១ ​ចំ​ៗ​ចំណុច​តែ​ម្ដង។ យ៉ាងណាមិញ ​កូន​សិស្ស​របស់​លោក​គ្រូ ហង្ស​ ស៊ឺន ​ហាក់​ដូចជា​ដឹង​ក្បាច់​កីឡាករ​ថៃ​ហើយ ​ដោយ​បិទ​មុំ​ជាប់​បាន​ល្អ​វិញ ​នៅ​ទឹក​ក្រោយ​ៗ ​រហូត​ទទួល​បាន​លទ្ធផល​ជ័យជម្នះ​ដោយ​ពិន្ទុ។

ចំពោះ​ប្រាក់​រង្វាន់​សម្រាប់​ម្ចាស់​ខ្សែ​ក្រវាត់​ខាង​លើ​នេះ ​គឺ​ទឹក​ប្រាក់​ចំនួន​២០​លាន​រៀល ​ខណៈ​ដែល​កីឡាករ​ថៃ​ កាំឡៃផេត ​ដែល​បាន​ជើង​ឯក​រក​ទទួល​បាន​១០​លាន​រៀល។ ដោយឡែក កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់​នឹង​សម្រាក​មួយ​សប្ដាហ៍ នៅ​ថ្ងៃទី៣០ ខែ​ធ្នូ ​ដោយសារតែ​ជាប់រវល់​កម្មវិធី​ពិសេស​។ រដូវ​កាល​ថ្មី នឹង​វិល​មក​វិញ​នៅ​ថ្ងៃ​អាទិត្យ ទី០៨ ខែ​មករា ឆ្នាំ២០១៧ ចាប់​ពី​ម៉ោង​៤​ដល់​ម៉ោង​៦​ល្ងាច​​ ដូច​គ្រា​ដើម​ឡើង​វិញ​៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី