ក្រសួងអប់រំ ប្រគល់ប្រាក់រង្វាន់ដល់កីឡាករឈ្នះមេដាយកីឡាឆ្នេរខ្សាច់នៅវៀតណាម
- 2016-12-26 08:46:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងអប់រំ ប្រគល់ប្រាក់រង្វាន់ដល់កីឡាករឈ្នះមេដាយកីឡាឆ្នេរខ្សាច់នៅវៀតណាម
ចន្លោះមិនឃើញ
នៅរសៀលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៦ នេះ ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានប្រគល់ប្រាក់រង្វាន់ដល់កីឡាករកីឡាការិនីក៏ដូចជាគ្រូបង្វឹកសរុប ៣៨នាក់ ដែលបានឈ្នះមេដាយកាលចេញទៅប្រកួតកីឡាឆ្នេរខ្សាច់នៅប្រទេសវៀតណាម។ ទឹកប្រាក់ ១,៣៧២,000,000 ត្រូវបានប្រគល់ដល់ដៃកីឡាករកីឡាការិនីដែលបានប្រកួតឈ្នះមេដាយ សរុប ២១ មាស៦ ប្រាក់៦ និងសំរឹទ្ធិ៩ ក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីឆ្នេរខ្សាច់ លើកទី៥ នៅប្រទេសវៀតណាមកាលពីថ្ងៃទី២៤ កញ្ញា ដល់ថ្ងៃទី៤ តុលា ឆ្នាំ ២០១៦ កន្លងទៅនេះ។
ចំពោះកីឡាករទទួលបានមេដាយមាស បានប្រាក់រង្វាន់ ៤០លានរៀល មេដាយប្រាក់ បាន៣០លានរៀល និងមេដាយសំរឹទ្ធិ ១៦លានរៀល ៕