យប់ឡើងមិនទាន់ បរមី ព្រឺសម្បុរខ្ញាកហ្មង
- 2016-12-26 12:02:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យប់ឡើងមិនទាន់ បរមី ព្រឺសម្បុរខ្ញាកហ្មង
ចន្លោះមិនឃើញ
តារាសម្តែងវ័យក្មេង គឹម ច័ន្ទបរមី ប្រាប់ថាយប់ឡើងមិនហ៊ាននៅស្ងាត់ម្នាក់ឯងឡើយ ចេះតែមានអារម្មណ៍ថាព្រឺសម្បុរ ជាពិសេសនាងថាខ្លាចខ្មោចតែម្តង។
“ខ្ញុំជាមនុស្សខ្លាចខ្មោចបំផុត ហើយកុំថាដល់បន្លាច ហ៊ានតែនិយាយរឿងខ្មោចក៏ខ្ញុំខ្លាចដែរ។ បើចូលងូតទឹកវិញ ខ្ញុំចូលចិត្តបើកចម្រៀងដាក់សម្លេងខ្លាំងៗ ដើម្បីបន្លប់កុំឲ្យខ្លាច"។ បរមី បន្ថែម។
តារាស្រីក្នុងរឿង"អាស៊ុយទ្រីស្មោះស្នេហ៍" បញ្ជាក់ទៀតថា ករណីមានអ្នកដឹកនាំហៅនាងសម្តែងជាតួអង្គខ្មោច គឺនាងបដិសេធមិនសម្តែងឡើយ។ នាងអះអាង៖"បើឲ្យខ្ញុំដើរតួជាខ្មោច ខ្ញុំមិនសម្ដែងទេបង ដោយឡែកបើអ្នកផ្សេងសម្ដែងជាតួខ្មោចវិញ ទើបខ្ញុំចូលលេងរឿងហ្នឹងដែរ"៕