ចំណុច​ងាយៗ​ជួយ​ឲ្យ​អ្នក​អាចធ្វើ​ការងារ​កាន់តែ​ឆ្លាត​វៃ​

  • 2016-12-30 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ធ្វើ​ការងារ​ឆ្លាត​វៃ គឺ​មាន​ន័យថា អ្នក​មិនចាំបាច់​ប្រឹង​ខ្លាំង ឬ​ចំណាយ​ពេលវេលា​ច្រើន​ស្ទើរតែ​គ្មាន​ពេល​​ញ៉ាំ​បាយព្រោះ​ត្រូវ​ចំណាយពេល​ដើម្បី​បំ​ពេញ​តែ​ការងារ​មួយ​មុខ ប៉ុន្តែ​នៅតែ​អាច​ទទួលបាន​ល​ទ្ធ​ផល​ល្អ​ជាទី​គាប់​ចិត្តបាន។ ដើម្បី​ឈានដល់​ចំណុច​មួយនេះ ច្បាស់​ជា​មិនមែន​ជា​រឿង​ងាយស្រួល​នោះទេ តែ​យើង​មាន​គ​ន្លឹះ​ងាយៗ​ដែល​អ្នក​អាច​សាកល្បង​អនុ​វ​ត្ត ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ប្រកបដោយ​ភាព​ឆ្លាត​វៃ ដូចជា៖​

​១. កុំ​ស្ទាក់​ក្នុងការ​ទាក់ទង​

  • ​កុំ​ខ្លាច​ក្នុងការ​សុំ​ជំ​នួ​យ ឬ​ផ្ទេរ​ការងារ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​។ សាង​ទំនុកចិត្ត​ជាមួយ​អ្នកធ្វើការ និង​ជួយ​ក្រើន​រំឭក​ដើម្បីឲ្យ​គ​ម្រោ​ង​បញ្ចប់​ទាន់ពេលវេលា​។​

​​២. បង្កើត​បញ្ជី​

  • ​ឲ្យ​អាទិភាព​ការងា​រអា​ស្រ័​យ​តាម​ពេលវេលា​ជាក់ស្ដែង ហើយ​រក្សា​កំណត់ត្រា​នោះ​។ ត្រូវធ្វើ​ការតាមដាន​ប្រសិទ្ធភាព​ការងារ ហើយ​កត់ត្រា ដើម្បី​អភិ​វ​ឌ្ឍ​ខ្លួនឯង​ជាប្រចាំ​។​

​​៣. សម្រាក​

  • ​អង្គុយ​ធ្វើការ​នៅ​តុ​រយៈពេល​យូរ​អាច​បំផ្លាញ​សុខភាព​ធ្ង​ន់​ធ្ង​រ​។ កុំ​ភ្លេចកំណ​ត់​ពេល​ជាក់លាក់​ខ្លះ​ដើម្បី​សម្រាក​ផង​ណា៎​។

​​៤. កាត់បន្ថយ​វត្ថុ​រំខាន​ដល់​ការ​ផ្តោតអារម្មណ៍​

  • ​កុំ​ធ្វើ​ជា​ទាសក​រនៃ​ឧបករណ៍ Smartphone ឲ្យ​សោះ។ ទុក​វា​មួយ​ឡែក​ហើយ​ផ្ដោតអារម្មណ៍​លើ​ការងារ​សិន ត្រូវ​ប្រកាន់​ភ្ជាប់ពាក្យ “​ធ្វើ​ការងារ​មុន លេង​ក្រោយ​”​

​​៥. ទ​ម្លាប់​ប្រចាំថ្ងៃ​

  • ​បង្កើត​ទ​ម្លាប់​គេង​ឲ្យ​មាន​ផាសុកភាព​ ព្រោះ​បើ​អស់កម្លាំង​ហើយ គំនិត​ច្នៃប្រឌិត​ក៏​ថយ​តាម​ហ្នឹង​ដែរ​។ ផ្ដល់​ពេល​ខ្លះ​ឲ្យ​ខួរក្បាល​សម្រាក​។ ត្រូវ​បង្កើត​ទ​ម្លាប់​​ញ៉ាំ​ គេង និង​ធ្វើការ​ឲ្យ​ត្រឹមត្រូវ និង​ទៀង​ម៉ោង​។​

​​៦. ត្រួត​ពិ​និត្យ​ខ្លួនឯង​

  • ​មើល​ជាប្រចាំ​ថា​អ្នក​កំពុង​អភិវ​ឌ្ឍ​ទៅមុខ​ទេ​។ ស្វែង​រក​ចំណុចខ្លាំង​របស់​ខ្លួនឯង ហើយ​ប្រើ​វា​បង្កើន​គុណភាព​ការងារ​។​

​​៧. សមាធិ​

  • ​ចំណាយ​ខ្លះ​សមាធិ ដើម្បី​គ្រប់​គ្រង​អារម្មណ៍​ឲ្យ​ស្រស់ស្រាយ និង​ស្ងប់ស្ងាត់​។ ត្រូវ​ប្រាកដថា​អ្នក​តែង​ដើរចូល​កន្លែងធ្វើការ​ជាមួយ​អារម្មណ៍​រីករាយ មិន​ស្ត្រេ​ស មិន​ស្មុគ​។​

៨. រៀបចំខ្លួន​ឲ្យ​រួចរាល់​

  • ​មាន​ការងារ​ច្រើន​ដែល​ត្រូវ​បំពេញ​រៀង​រាល់ថ្ងៃ ដូច​នេះ​អ្នកត្រូវតែរៀ​ប​ចំ​ខ្លួន​ឲ្យ​រួចរាល់​ជាមុន​គ្រប់​ពេលវេលា (Be Ready)​។ ជ្រើសរើស​សម្លៀកបំ​ពាក់​ទៅ​ធ្វើការ​ឲ្យ​ហើយ​ពី​ល្ងាច​ ត្រៀម​អាហារ និង​កាហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់​សម្រាប់​អាហារ​ពេលព្រឹក​មុនពេល​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​។​

​ម​មា​ញឹក​ខ្លាំង ត្រូវ​ផ្តោតអារម្មណ៍​ធ្វើ​ការងារ​ច្រើន​មុខ ឬ​បន្ទាន់​បញ្ចប់​ការងារ គ្មាន​ពេល​ឆុង​កា​ហេ្វ​ជាដើម ដូច​នេះ​ណេ​សកា​ហ្វេ​កំ​ប៉ុង​ជា​ជ​ម្រើ​ស​ដ៏​ល្អ​បំ​ផុត។ ក្រៅពី​ចំណេញ​ពេលវេលា និង​ងាយ​ស្រួល​ដាក់តាម​ខ្លួន ណេ​ស​កាហ្វេ​មាន​រសជាតិ​កាន់តែ​ឈ្ងុយឆ្ងាញ់ ជាពិសេស​នៅពេល​ក្លាសេ​ឲ្យ​ត្រជាក់ ងាយស្រួល​ញ៉ាំ និង​អាចជួយ​ឲ្យ​អ្នក​ផ្តោត​អារម្មណ៍​បាន​ឆាប់រ​ហ័​ស និង​ធ្វើ​ការងារ​ប្រកបដោយ​ភាព​ឆ្លាត​វៃ។

​ណេ​សកា​ហ្វេ Latte មាន​ជាតិ​កាហ្វេ​ស្រាល​លាយ​ជាមួយ​ទឹក​ដោះគោ​ច្រើន​ផ្អែម​ឆ្ងាញ់ ស័ក្តិសម​សម្រាប់​អ្នក​ដែល​មិនសូវ​ចេះ​ផឹក​កាហ្វេ ឬ​អ្នក​ដែល​ទើបតែ​ចេះ​ផឹក​កា​ហេ្វ​ដំ​បូ​ង តែ​ចង់​ផឹក​កាហ្វេ​ដើម្បី​ជួយ​បង្កើត​ថា​ម​ពល​ការងារ។ ចំណែក Expresso Roast ជា​កាហ្វេ​ខាប់ និង​មាន​រសជាតិ​ខ្លាំង ​ហើយ​ឈ្ងុយឆ្ងាញ់ ស័ក្ដិ​សម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​កាហ្វេ​រសជាតិ​ដើម និង​មាន​ជាតិ​ផ្អែម​ស្រាល ហើយ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​កាហ្វេ​ចាស់​ខ្លាំង ដែល​មាន​រសជាតិ​ល្វីង​មុត នឹង​មាន​ក្លិន​កា​ហេ្វ​ខ្លាំង​ឈ្ងុយ​ជាប់​ច្រ​មុះ Dark Roast គឺជា​ជ​ម្រើ​សដ៏​ស័ក្ដិ​សម​សម្រាប់​អ្នក​។​ ​

ដោយ៖​ លីដា