សំណាង​ ឌីណា​ វ៉ៃ​ជិត​៧០ដង​ អត់​ដែល​បាន​ជួប​បរទេស

  • 2016-12-30 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ដែល​មិន​សូវ​មាន​ឈ្មោះ​ល្បី​ដូច​គេ​ សំណាង​ ឌីណា​ ប្រកួត​បាន ៦៩ដង​ ឈ្នះ​៦២ ចាញ់​តែ ៧ដង​ គិត​មក​ដល់​ពេល​នេះ​គេ​មិន​ធ្លាប់​ប្រកួត​ជា​មួយ​កីឡាករ​បរទេស​រូបណាឡើយ ​ខណៈ​កីឡាករ​ដទៃ​ទើប​តែ​ប្រឡូក​នោះ​ទេ​តែ​មាន​ឱកាស​ជួប​ជា​មួយ​បរទេស។​

អ្នក​ស្នង​គុន​ខ្មែរ​វ័យ​ក្មេង​ សំណាង​ ឌីណា​ បាន​លើក​ឡើង​ថា​បើ​មើល​ទៅ​បទពិសោធន៍​និង​ចំនួន​ប្រកួត​គេ​គិត​ថា​គួរ​ណាស់​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ឡើង​ប្រកួត​ជា​មួយ​និង​កីឡាករ​បរទេស​ហើយ។​ កីឡាករ​មក​ពី​ក្លឹប​បាត់ដំបងពាយ័ព្យ​ រូប​នេះ​ពិត​ជា​ចង់​ប្រកួត​​ជា​មួយ​កីឡាករ​បរទេស​ណាស់​ជា​ពិសេស​នោះ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ជិត​ខាង​ដូច​ជា​ថៃ​តែ​ម្ដង។​

ម្ចាស់​ពាន​រង្វាន់​ទូរទស្សន៍​បាយ័ន​ជំនាន់ទី៤ កាល​ពី​ឆ្នាំ​ ២០១៥​ ម្នាក់​នេះ​ក៏​សំណូមពរ​ដល់​សហព័ន្ធ​ប្រដាល់​កម្ពុជា​ក៏​ដូច​ជា​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់​ឲ្យ​ជួយ​រៀបចំ​ឲ្យ​ខ្លួន​បាន​ប្រកួត​ជា​កីឡាករ​បរទេស​ផង។​

សំណាង​ ឌីណា​ ជា​កូន​សិស្ស​របស់​គ្រូ​ ជួន​ សំណាង​ មក​ពី​ក្លឹប​ប្រដាល់​ បាត់ដំបងពាយ័ព្យ​ ដែល​មាន​ទីតាំង​នៅ​ព្រែកប្រា​ ខ័ណ្ឌ​ ច្បារអំពៅ។​ កីឡាករ​រូប​នេះ​ទើប​តែ​មាន​វ័យ​ ២១​ឆ្នាំ​ ប៉ុណ្ណោះ៕​

អត្ថបទ៖ នួន ស៊ីណា​