ទិដ្ឋភាពរាជធានីភ្នំពេញ ថ្ងៃនេះ មុនឆ្លងចូលឆ្នាំសកល ២០១៧
- សៅរ៍, 31 ធ្នូ 2016 07:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពរាជធានីភ្នំពេញ ថ្ងៃនេះ មុនឆ្លងចូលឆ្នាំសកល ២០១៧
ចន្លោះមិនឃើញ
នៅរាជធានីភ្នំពេញថ្ងៃនេះ បង Sabay បានទៅផ្ដិតយកទិដ្ឋភាពមួយចំនួន នៅម្ដុំ មុខវាំង វត្តភ្នំ វិមានឯករាជ្យ និងកោះពេជ្រ មុនយប់ឆ្លងឆ្នាំសកលចូល ឆ្នាំ២០១៧នេះ។
បើទោះបីជា បងប្អូនខ្មែរជាច្រើនបាន និងកំពុងធ្វើដំណើរទៅតាមបណ្ដាខេត្តនានា ដូចជាខេត្តព្រះសីហនុ ខេត្តសៀមរាប ជាមួយក្រុមគ្រួសារ គូសង្សារ មិត្តភក្តិ ដើម្បីសម្រាក រីករាយឆ្លងឆ្នាំថ្មីក្ដី ក៏មិនបានធ្វើឲ្យរាជធានីភ្នំពេញស្ងាត់មនុស្សឡើយ។
សម្រាប់អ្នកនៅភ្នំពេញមិនបានទៅណាណី ក៏អាចកម្សាន្ត នៅតាមទីតាំងមួយចំនួនផងដែរដូចជា កម្មវិធីប្រគំតន្ត្រីនៅកោះពេជ្រ ជួបជុំគ្នាញ៉ាំអាហារនៅមុខ ណាហ្គា ឬទីកន្លែងកម្សាន្តផ្សេងៗ ជាមួយគ្រួសារ ឬមិត្តភក្តិ ផងដែរ។
បង Sabay សូមជូនពរឆ្នាំថ្មី ឲ្យប្រិយមិត្តទូទាំងប្រទេស ជួបតែសំណាងល្អ ឆ្នាំថ្មី ជោគជ័យក្នុងការងារ ស្នេហា និងសុខភាពល្អគ្រប់ៗគ្នា៕