ក្លឹប​លីគ​ម៉ាឡេស៊ី Malaka ​មក​កម្តៅ​សាច់​ដុំ​​នៅ​កម្ពុជា​៤​ប្រកួត​

  • 2017-01-02 01:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​ដែល​លេង​នៅ​លេង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី​ Malaka United នឹង​មក​ប្រកួត​មិត្តភាព​អន្តរជាតិ​​ចំនួន​៤​ប្រកួត​នៅ​លើ​ទឹក​ដី​កម្ពុជា​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​បើក​រដូវ​កាល​​ក្រោយ​ និង​រឹត​ចំណង​មិត្តភាព​ជា​មួយ​ក្លឹប​បាល់ទាត់​នៅ​កម្ពុជា។

តាម​ការ​ឲ្យ​ដឹង​ពី​លោក ឡៃ សុធា មន្ត្រី​របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ​ថា​ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្តៅ​សាច់​ដុំ​ទាំង​៤​តាម​កាល​បរិច្ឆេទ​ដូច​ខាង​ក្រោម​ ប៉ុន្តែ​សម្រាប់​​ទី​លាន​នៃ​ការ​ប្រកួត​វិញ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ឡើយ។ អ្នក​គាំទ្រ​អាច​ចូល​រួម​ទស្សនា​ដោយ​សេរី។

០៤-មករា​ ២០១៧៖ ក្រសួង​ការពារ​ជាតិ​ vs Malaka United

០៦-មករា​ ២០១៧៖ Cambodian Tiger vs Malaka United

០៨-មករា​ ២០១៧៖ ណាហ្គាវើល vs Malaka United ​

០៩-មករា​ ២០១៧៖ អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ vs Malaka United

ក្រុម​ Malaka United (រូបថត៖ mynewshub)

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី