iPhone 7 Plus​ ​ប្រើ​ ​iOS​ ​10.2​ ​ឡើង​កម្ដៅ​ខ្លាំង​ពេល​ថតរូប​

  • 2017-01-03 04:28:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 7 Plus​ ​ជា​ច្រើន​ត្រូវ​គេ​រក​ឃើញ​ថា​ឡើង​កម្ដៅ​ខ្លាំង​ដល់​ថ្នាក់​គាំង​អេក្រង់​ ​ក្រោយ​ដំណើរ​ការ​មុខងារ​ថត​រូប​កាមេរ៉ា​ភ្លោះ​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​iOS 10.2។

បញ្ហា​នេះ​ត្រូវ​អ្នក​ប្រើប្រាស់​ជា​ច្រើន​បង្ហាញ​លើ​បណ្ដាញ​សង្គម​ ​Reddit​​​ ដោយ​ពូក​គេ​អះអាង​ថា​ ​កាមេរ៉ា​ ​iPhone 7 Plus​ ​របស់​ពួក​គេ​ដំណើរការ​មិន​ស្រួល​ ​​អាច​ថត​បាន ​តែ​ ​Preview​ ​មិន​បាន​ ​ហើយ​ធ្វើ​ឲ្យ​ស្មាតហ្វូន​ឡើង​ក្ដៅ​ ​និង​ចេញ​ផ្ទាំង​ខ្មៅ​លើ​អេក្រង់។

​ករណី​នេះ​ ​Apple​ ​មិន​ទាន់​ធ្វើ​ការ​ឆ្លើយ​តប​អ្វី​នោះ​ទេ​ ​ខណៈកាល​ចេញ​ ​iOS 10.2​ ​ដំបូង​ ​iPhone​ ​ម៉ូដែល​ចាស់ៗ​ជា​ច្រើន​ដែល​ដំណើរការ​មិន​ស្រួល​ ​Apple​ ​​ស្នើ​ឲ្យ​អ្នក​ប្រើប្រាស់​យក​ទៅ​ផ្លាស់ប្ដូរ​ ​និង​ជួសជុល​ជា​មួយ​ហាង​ផ្លូវការ​របស់​ខ្លួន៕

ប្រភព៖ Dpreview   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម