ព្រាប សុវត្ថិ បានឆក់យកបេះដូងអតីតគូស្នេហ៍ សុផា លីនដា
- 2017-01-03 07:11:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រាប សុវត្ថិ បានឆក់យកបេះដូងអតីតគូស្នេហ៍ សុផា លីនដា
ចន្លោះមិនឃើញ
ថ្មីៗនេះលោក នៅ ស៊ីនឿន បានប្រាប់ Sabay ថា តារាចម្រៀងប្រុសមួយរូបដែលអាចឆក់យកបេះដូងរបស់លោកបាន គឺមានតែលោក ព្រាប សុវត្ថិ ម្នាក់គត់។
“បាទអូនតារាចម្រៀងដែលជា Idol របស់បងគឺបង ព្រាប សុវត្ថិ ព្រោះសម្លេងរបស់គាត់អាចច្រៀងបទបែនបានគ្រប់ទម្រង់ទាំងអស់មិនថាបទបែបមនោសញ្ចេតនា បទញាក់កន្រ្តាក់អារម្មណ៍ និងបទពីដើមនោះទេអូន ហេតុផលទាំងអស់នេះហើយដែលគាត់បានទាញយកបេះដូងខ្ញុំឲ្យស្តាប់បទគាត់រហូតមក"។ នៅ ស៊ីនឿន ថ្លែង។
នៅ ស៊ីនឿន ដែលអ្នកសិល្បៈគ្រប់គ្នាល្បីថាជាអតីតគូស្នេហ៍ សុផា លីនដា បន្តថា លោក ព្រាប សុវត្ថិ ជាតារាចម្រៀងមួយរូបដែលមានអត្តចរិកល្អ តារាចម្រៀងស្រករក្រោយគួរតែយកគំរូតាមមិនត្រូវមើលរំលងនោះឡើយ។ អ្វីដែលធ្វើឲ្យលោក នៅ ស៊ីនឿន ស្រឡាញ់ និងគាំទ្រលោក ព្រាប សុវត្ថិ កាន់តែខ្លាំងនោះគឺទាក់ទងនឹងភាពរួសរាយរាក់ទាក់មិនប្រកាន់ខ្លួន ទោះបីមានឈ្មោះជាកំពូលតារាចម្រៀងប្រចាំនៅកម្ពុជាក៏ដោយ។
“ហើយអ្វីដែលខ្ញុំបានរៀនសូត្រពីគាត់នោះ គឺការប្រើប្រាស់សម្លេង នៅពេលទំនេរខ្ញុំតែងតែស្តាប់បទចម្រៀងរបស់គាត់ ព្រោះគាត់មានបទពិសោធន៍ច្រើន ក្នុងការប្រើប្រាស់សម្លេង ខ្ញុំរៀនសូត្រពីគាត់បានប៉ុណ្ណាខ្ញុំយកប៉ុណ្ណឹង"។ នៅ ស៊ីនឿន បន្ថែម៕