ក្លឹប​ល្បីៗ​​​នៅ​ភ្នំពេញ រៀបចំ​កម្មវិធី​ឆ្លង​ឆ្នាំ​​យ៉ាង​​ពិសេស​​បំផុត​

  • 2017-01-04 09:13:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រា​បៀរ Heineken® បាន​រៀបចំ​កម្មវិធី​ឆ្លង​ឆ្នាំ​ថ្មី​នៅតាម​បណ្តា​ទីតាំង​សំ​ខាន់ៗ​ជាច្រើន​កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​ដូចជា​ កន្លែង​ល្បីៗ​ពេញ​និយម​ក្នុង​ទីក្រុង​គឺ​៖ NagaWorld® ក្លឹប Darling Darling និង​ក្លឹប F ព្រម​ទាំង​រៀបចំ​កម្មវិធី​ធំ​នៅ​ក្លឹប Marque​e។

ក្លឹប Darling Darling បាន​រៀបចំ​កម្មវិធី Glitz & Glamour ដែល​ភ្ញៀវ​អាច​រីករាយ​កម្សាន្ត​ក្នុង​ពិ​ភព​ព​ន្លឺ​ផ្កាយ​និង​ព​ន្លឺ​ភ្លើង​ភ្លឺ​ចិ​ញ្ចាំ​ង​ចិ​ញ្ចា​ច​។

​មាន​ការសម្តែង​ជា​បន្តបន្ទាប់​ជាមួយនឹង​ការ​ប្រគំ​ត​ន្ត្រី​ផ្ទាល់​ពី​ក្រុម​តន្ត្រី Real Deal និង​ឌី​ជេ Peachy មកពី​ប្រទេស​ថៃ រាំ​ចាក់​ក្បាច់ និង​រាំ​ញាក់ ដែល​ញ៉ាំង​ឱ្យ​អ្នកចូលរួម​គ្រប់​គ្នា​រាំ​តាម​!​

ក្លឹប F គឺជា​កន្លែង​មាន​ទស្សនីយភាព​ម្យ៉ាង​ដែល​ភ្ញៀវ​រីករាយ​ជាមួយនឹ​ង​ពិធី​ជប់លៀ​ង Great Gatsby ដែល​មាន​បន្ត​រហូតដល់​​ព្រឹក​ព្រលឹម​អម​ជាមួយ​ការសម្តែង​រាំ​ពេញ​មួយ​យ​ប់ ​ហើយ​មានឌី​ជេ​ជួយ​បង្ក​បរិយាកាស​រីករាយ និង​អបអរ​ឆ្នាំ​ថ្មី​។

​ក្រៅពី​ទស្សនីយភាព​ដ៏​អស្ចារ្យ​នេះ ភ្ញៀវ​ចូលរួម​កម្មវិធី​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ធ្វើ​ដំ​ណើ​រ​ឆ្លងកាត់​ពេលវេលា​ជាមួយនឹង​ការសម្តែង​គួរ​ឱ្យ​រំ​ភើ​ប​រីករាយ​ទាំង​នោះ​រហូតដល់​ថ្ងៃ​រះ​។​

​បើក​ទំព័រ​ថ្មី​នៃ​ការ​ទទួលបាន​បទពិសោធ​ន៍​ក្នុង​ការ​ស្តាប់​តន្ត្រី​ជាមួយ​ស្រា​បៀ​រ Heineken និង​ឆែក​មើល​ព័ត៌មាន និង​រូបថត​ទាំងអស់​នៅលើ​ទំព័រ​ហ្វេស​ប៊ុ​ក​របស់​ស្រា​បៀរ Heineken Cambodia​។

សូម​ទទួលបាន​យក​ប​ទ​ពិសោធន៍​ក្នុង​ការ​ស្តាប់​តន្ត្រី​លើសពី​បទពិសោធន៍​ស្តាប់​តន្ត្រីបែប​ធម្មតា​ដូច​បច្ចុប្បន្ន​នេះ​!​

ដោយ៖​ លីដា

អត្ថបទថ្មី