មក​ស្គាល់​មិត្ត Facebook ដែល​បាន​ជូន​ពរ​អ្នក​មាន​គុណ​របស់​ខ្លួន​ក្នុង​ឆ្នាំ​ថី្ម

  • 2017-01-04 09:54:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ចុង​ឆ្នាំ​២០១៦ ប្រ៊េនស៍ (BRAND’S) បាន​រៀបចំ​យុទ្ធនាការ​ប្រកួត​ប្រជែង​មួយ​ក្នុង​បុណ្យ​ចូល​ឆ្នាំ​សកល​ថ្មី ដោយ​ឲ្យ​ប្រិយមិត្ត Facebook ទាំង​អស់​បាន​បញេ្ចញ​មតិ​ជូនពរ​អ្នក​មាន​គុណ ឬ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន ហើយ​មាន​ឱកាស​ឈ្នះ​រង្វាន់។ ប្រិយមិត្ត Facebook ជា​ច្រើន​បាន​ចូលរួម​លេង ដើម្បី​រំលឹក​គុណ និង​ជូន​ពរ​ដល់​អ្នក​មាន​គុណ​របស់​ខ្លួន​តាម​រយៈ​យុទ្ធនាការ​មួយ​នេះ។

ទីបំផុត ប្រ៊េនស៍ (BRAND’S) បាន​រក​ឃើញ​អ្នក​ឈ្នះ ១០ រូប​ដែល​ថតរូប​ជាមួយ​អ្នក​មាន​គុណ ហើយ​សរសេរ​រៀបរាប់​ពី​អារម្មណ៍​ពិត និង​ជូនពរ​អ្នក​មាន​គុណ​របស់​ពួក​គាត់​បាន​ល្អ​ជាង​គេ ហើយ​បញេ្ចញ​ជា​សាធារណៈ​ឲ្យ​មិត្ត​របស់​ខ្លួន​បាន​ឃើញ​ដោយ​មោទនភាព។

អ្នក​ចូលរួម​ទាំង​អស់​តម្រូវ​ឲ្យ​ថត​រូប​ជាមួយ​អ្នក​មាន​គុណ សរសេរ​ពាក្យ​ជូនពរ​ដល់​ពួក​គាត់​នៅ​លើ​រូប​ថត​នោះ និង post លើ​ផេក BRAND’S for Health and Beauty រួច Share ជា​សាធារណៈ។ ការ​ដាក់​ពិន្ទុ ផ្អែក​លើ​លក្ខខណ្ឌ​ដែល​បាន​កំណត់ សោភណភាព​រូបភាព និង​ខ្លឹមសារ​អត្ថន័យ​ពាក្យ​ជូនពរ​ទៅ​កាន់​មនុស្ស​ជា​ទី​ស្រលាញ់​សម្រាប់​ឆ្នាំ​ថ្មី​២០១៧ នេះ។

ខាង​ក្រោម​នេះ ជា​អ្នក​ឈ្នះ​ទាំង ១០ រូប ដែល ប្រេនស៍ បាន​ជ្រើស​រើស៖

  1. May Vina​
  2. Bopharey Boeum​
  3. Toch Youleng​
  4. Sonita Sok​
  5. Yung Ming​
  6. Ah Nong Ran​
  7. Lounvibol Ly​
  8. Sreytouch Ros​
  9. HongChheang LY​
  10. K'Yong Angelo​

អ្នក​ឈ្នះ​រង្វាន់​ទាំង​អស់ សូម​ផ្ញើ​លេខ​ទូរសព្ទ​មក​កាន់​ប្រអប់​សារ​របស់​ផេក BRAND’S for health and beauty ដើម្បី​ទា​ក់ទង​បើករ​ង្វាន់​នៅ​សប្ដាហ៍​នេះ៕

ប្រ៊េនស៍ ជូនពរ​សុខភាព​ល្អ​ដល់​អ្នក​ទាំងអស់គ្នា​ក្នុង​ឆ្នាំ​ថី្ម ២០១៧

អត្ថបទ៖ លី សុផាត