កម្មវិធី​​​​​​​ឆ្លង​​​​​ឆ្នាំ​​​​ថ្មី​មាន​​មនុស្ស​យ​ន្ត​ Droid ធ្វើ​ឲ្យ​​សប្បាយ​​​ប្លែក​​​រ​ហូត​​បំភ្លេច​​មិន​​បាន​!

  • 2017-01-04 10:05:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“Touch The Music” គឺ​ជា​កម្មវិធី​ឆ្លង​ឆ្នាំ​ថ្មីដ៏រំជើបរំជួល​ថ្មី​មួយ​ រៀបចំដោយ​ស្រាបៀរ Heineken® ​នៅ​ក្លឹប Marquee ដែល​ទទួល​បាន​ការសរសើរ​ពី​អ្នកចូលរួម​ជាច្រើន​​កាល​ពី​ថ្ងៃទី ៣០-៣១ ​ធ្នូ ២០១៦។

​កម្មវិធី​នេះ​​ទាក់ទាញ​​មនុស្ស​​យ៉ាង​ច្រើន​​កុះករ​​បាន​មក​​ចូលរួម​​ឆ្លង​​ឆ្នាំ​​ថ្មី​​នៅ​​ក្លឹប Marquee ខណៈពេល​ពួកគេ​បាន​រីករាយ​ក្រេប​រសជាតិឆ្ងាញ់​របស់​​ស្រា​បៀ​រ Heineken® ទស្សនា​ទស្សនីយភាព និង​សកម្មភាព​បែ្លក​អស្ចារ្យ​របស់​មនុស្សយ​ន្ត​ជាច្រើន​ប្រភេទ ព្រម​ទាំង​រីករាយ​ស្តាប់​តន្ត្រី និង​រាំលេង​កម្សាន្ត​រហូតដល់​ថ្ងៃ​ថ្ងៃ​រះ​។

​“Touch The Music” គឺជា​កម្មវិធី​ថ្មី​ចុងក្រោយ​ក្នុង​វេទិកា​តន្ត្រី​ក្នុង​តំបន់ Heineken Green Room ដែល​​ជោគ​ជ័យ​​ និង​កំ​ពុង​ឈាន​​ចូលឆ្នាំ​ទី២។ កម្មវិធីនេះបាន​ធ្វើ​ឲ្យ​កម្មវិធី​វេទិកា​តន្ត្រី​ថ្មី​ជា​លក្ខណៈ​សកល​មាន​ឈ្មោះ​ថា #LIVEYOURMUSIC របស់​ស្រា​បៀ​រ Heineken® ឈានទៅ​ដល់​កម្រិត​មួយ​ថ្មី​ទៀត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​​តាម​ព្រឹត្តិការណ៍​នានា ដោយ​មានជា​ការ​​បង្ហាញ​មនុស្សយ​ន្ត Sonic Droids ដែល​មាន​កម្ពស់​ខ្ពស់ជាង​ភ្ញៀវ​ចូលរួម​កម្មវិធី​រហូត​ដល់​ពីរ​ម៉ែត្រ​កន្លះ​ខណៈពេល​មនុស្សយ​ន្ត​ទាំង​នេះ​ដើរ​ដោយ​សេរី​កាត់​តាម​ហ្វូង​មនុស្ស អម​ជាមួយនឹង​ចង្វាក់ភ្លេង EDM​។ កាន់តែ​រំជើបរំជួល​សប្បាយ​នោះ គឺរួមមាន​វត្ថមាន​​ឌី​ជេ​ឆ្នើម​មួយ​ចំ​នួន​ដូចជា​ ឌី​ជេ Ara ពី​ប្រទេស​ហ្វីលីពីន និង​ឌី​ជេ​ឆ្នើម​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​ដូចជា​ឌី​ជេ Maily, ឌី​ជេ Snow Y និង​ឌី​ជេ Pink ។​

​ក្រៅពី​ទស្សនីយភាព​គួរ​ឲ្យ​ទាក់ទាញភ្ញៀវ​ចូលរួម​កម្មវិធី​នឹង​ត្រូវបាន​លើកទឹកចិត្ត​ក្នុងការ​ប៉ះ និង​ទំនាក់ទំនង​ជាមួយ​មនុស្សយ​ន្ត Sonic Droids ដែល​បង្ក​ភាព​ភ្ញាក់ផ្អើល​ខុសៗ​គ្នា​ក្នុង​គោល​បំណងផ្តល់​ការកម្សាន្ត​សម្រាប់​អ្នក​ចូលចិត្ត​វិ​ស័​យ​តន្ត្រី​ទាំង​នេះ និង​បើក​ទំព័រ​ថ្មី​សម្រាប់​ពួកគេ​បង្កើន​បទ​ពិ​សោ​ន៍​ក្នុង​ការចូលរួម​កម្មវិធី​ត​តន្ត្រី​។

​ខណៈពេល​មនុស្សយ​ន្ត Droid នី​មួយៗ​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់ក្នុង​កម្មវិធី​ជប់​លៀ​ង​នេះ តន្ត្រី​អម​ជាមួយនឹង​ទស្សនីយភាព​ដែល​បាន​រចនា​រៀបចំឡើង​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​នឹង​ធានាថា Heineken Green Room “Touch The Music” គឺ​ពិតជា​កម្មវិធី​ពិសេស​មួយ​ដែល​មិនអាច​បំភ្លេចបាន​ដោយ​ប្រ​បាច់​បញ្ចូល​គ្នា​រវាង​តន្ត្រី និង​កាយ​វិញ្ញាណ​ផ្សេងៗ​គ្នា​។​

​បើក​ទំព័រ​ថ្មី​នៃ​ការ​ទទួលបាន​បទពិសោធ​ន៍​ក្នុង​ការ​ស្តាប់​តន្ត្រី​ជាមួយ​ស្រា​បៀ​រ Heineken និង​ឆែក​មើល​ព័ត៌មាន និង​រូបថត​ទាំងអស់​នៅលើ​ទំព័រ​ហ្វេស​ប៊ុ​ក​របស់​ស្រា​បៀរ Heineken Cambodia​។

សូម​ទទួលបាន​យក​ប​ទ​ពិសោធន៍​ក្នុង​ការ​ស្តាប់​តន្ត្រី​លើសពី​បទពិសោធន៍​ស្តាប់​តន្ត្រី​តាម​វិធី​ធម្មតា​ដូច​បច្ចុប្បន្ន​!

​ ​

ដោយ៖​ លីដា