បាស​ JBL ស៊េរី​ថ្មី​កាន់​តែ​ឡូយ​ តម្លៃ​ចាប់​ពី​ ១០០ ដុល្លារ​

  • 2017-01-06 01:50:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Harman International បាន​ប្រកាស​ចេញ​ឧបករណ៍​បំពង​សំឡេង​ភ្ជាប់​ដោយ​ Bluetooth ​​ស៊េរី​ថ្មី​ចំនួន​ ២ ម៉ូដែល​​គឺ​ JBL Pulse 3 and JBL Flip 4។

​​​​​​​JBL Pulse 3 ជា​ម៉ូដែល​មាន​រចនា​រូបរាង​ពិសេស​អាច​បញ្ចេញ​សំឡេង​ប្រភេទ​ Stereo បាន​ ៣៦០ ដឺក្រេ ដោយ​អាច​បញ្ចេញ​​​ភ្លើង​ LED បាន​ ៣៦០ ដឺក្រេ​ផង​ដែរ ហើយ​ថាមពល​ថ្ម​អាច​ប្រើ​បាន​ ១២ ម៉ោង។

JBL Flip 4

​ម៉ូដែល​ JBL Flip 4 ដែល​មាន​​ថ្ម​អាច​ប្រើ​បាន​ ១២ ម៉ោង​ដូច​គ្នា​ ជា​ប្រភេទ​ដែល​មាន​ភាព​រឹងមាំ​ជាង​ ហើយ​មិន​មាន​ភ្លើង​ LED ឡើយ​ ដែល​ធ្វើ​ឲ្យ​វា​មាន​តម្លៃ​ទាប​ជាង​ ​​​​​​JBL Pulse 3។ បាស​ទាំង​ ២ ម៉ូដែល​គឺ​មាន​សមត្ថភាព​ធន់​នឹង​ទឹក​កម្រិត​ IPX7 អាច​នៅ​ក្នុង​ទឹក​​ជម្រៅ​មួយ​ម៉ែត្រ​បាន​ ៣០ នាទី។

ក្រុមហ៊ុន​ Harman នឹង​ចាប់​ផ្ដើម​លក់​បាស​ទាំង​ពីរ​ប្រភេទ​នៅ​អំឡុង​ខែ​មីនា​ខាង​មុខ​ ដោយ​ JBL Pulse 3 នឹង​មាន​តម្លៃ​ ១៩៩,៩៥ ដុល្លារ (មាន​តែ​ពណ៌​ខ្មៅ) និង​ JBL Flip 4 តម្លៃ​ ៩៩,៩៥ ដុល្លារ (មាន​ ៦ ពណ៌)៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី