ប្លែក​អារម្មណ៍​កុំព្យូទ័រ​យួរ​ដៃ ​​មាន​អេក្រង់​ ៣

  • 2017-01-06 02:04:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​ CES ក្រុមហ៊ុន​ Razer បាន​បង្ហាញ​ពី​​គំរូ​កុំព្យូទ័រ​យួរ​ដៃ​ “Project Valerie” ដែល​មាន​បំពាក់​អេក្រង់​ដល់​ទៅ​ ៣ ផ្ទាំង​ឯ​ណោះ។

ផ្ទាំង​អេក្រង់​នីមួយៗ​​មាន​ទំហំ​ ១៧,៣ អ៊ីញ​ ​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 4K សរុប​​ទៅ​មាន​ Resolution 11520x2160។ ផ្ទាំង​ពីរ​ទាំង​សង​ខាង​គឺ​លាក់​នៅ​ក្នុង​ផ្ទាំង​មេ​ដែល​មាន​កម្រាស់​សរុប​ ៣,៨១ ស.ម និង​ មាន​ទម្ងន់​ ៥,៤៤ គីឡូក្រាម។

ដោយ​សារ​នេះ​ជា​កុំព្យូទ័រ​គំរូ​ ហេតុ​នេះ​ក្រុមហ៊ុន​ Razer មិន​បាន​បញ្ជាក់​ពី​តម្លៃ, កាល​បរិច្ឆេទ​ចេញ​លក់ ឬ ចំណុច​ពិសេស​ដូច​ជា​ CPU, GPU និង RAM ឡើយ៕​​​

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី