ញាក់សាច់! ម៉ូតូនេះអាចឈរដោយខ្លួនឯងបាន មិនត្រូវការជន្ទល់
- 2017-01-06 03:51:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់សាច់! ម៉ូតូនេះអាចឈរដោយខ្លួនឯងបាន មិនត្រូវការជន្ទល់
ចន្លោះមិនឃើញ
ក្រុមហ៊ុនហុងដាបានបង្ហាញបច្ចេកវិទ្យាម់ូតូជំនាន់ថ្មីដ៏អស្ចារ្យមួយក្នុងកម្មវិធី CES ដែលអាចឈរដោយខ្លួនឯង និងអាចដើរតាមម្ចាស់ទៅកាន់កន្លែងចតទៀតផង។
ម៉ូតូដែលបង្ហាញជាប្រភេទម៉ូតូគំរូដែលគេឲ្យឈ្មោះថា Honda Riding Assist ដោយក្នុងកម្មវិធីតាំងបង្ហាញខាងលើគេអាចឃើញផ្ទាល់ភ្នែកថាម៉ូតូពិតជាអាចឈរដោយខ្លួនឯង ដោយគ្មានជន្ទល់ទប់។ ក្រុមហ៊ុនហុងដាក៏បានបញ្ចេញវីដេអូខ្លីមួយដែលមានបង្ហាញពីម៉ូតូដើរតាមម្ចាស់ទៅកាន់ទីតាំងចត។
យ៉ាងណាក្ដីក្រុមហ៊ុនជប៉ុនមិនបានបញ្ជាក់ឡើយថាពេលណាម៉ូតូនេះ នឹងចូលក្នុងសង្វាក់ផលិតកម្មផលិតនោះទេ៕