ដុំហ្វ៊ីលរូបថត ងើបពីផ្នូរវិញហើយ
- 2017-01-06 03:46:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដុំហ្វ៊ីលរូបថត ងើបពីផ្នូរវិញហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Kodak Alaris បានប្រកាសក្នុងកម្មវិធី CES ពីការវិលត្រឡប់មកវិញនូវជំនួញផលិតដុំហ្វ៊ីលថតរូប ដែលបានបញ្ឈប់ការផលិតតាំងពីឆ្នាំ ២០១២ មកម្ល៉េះ។
ក្រុមហ៊ុនបានលើកឡើងថា មូលហេតុនៃការត្រឡប់វិញនេះដោយសារការកើនឡើងនៃប្រជាប្រិយភាពការថតរូបដោយកាមេរ៉ាប្រើហ្វ៊ីល។ ការសម្រេចចិត្តផលិតដុំហ្វ៊ីលម៉ាក Ektachrome ឡើងវិញនេះដែរក៏ដោយសារមានការទាមទារពីសំណាក់អ្នកថតរូបក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ដុំហ្វ៊ីល Ektachrome របស់ Kodak នឹងមានផលិតក្នុងខ្នាត ៣៥ ម.ម ដោយនឹងមានលក់នៅត្រីមាសទី ៤ ឆ្នាំ ២០១៧ នេះ៕