​ខួប​២​ឆ្នាំ​ Domino's Pizza ទិញ​ភីហ្សា​ ២​ ខ្នាត Medium ត្រឹម ​៩,៩៩​ ដុល្លារ​ប៉ុណ្ណោះ​!

  • 2017-01-06 04:58:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ដែល​និយម​ចូល​ចិត្ត​ញ៉ាំ​ភីហ្សា​ឆ្ងាញ់ៗ ត្រូវ​ម៉ាច់​តែ​ម្ដង ព្រោះ​អី​​នៅ​ Domino’s Pizza​ ចាប់ពី​ថ្ងៃ​នេះ​ទៅ​រហូត​ដល់​​ដំណា​ច់​ខែមករា រាល់​ការ​ទិញ​ភីហ្សា​ខ្នាត​កណ្តាល​គ្រប់​រសជាតិ​ គ្រប់​ប្រភេទ​សម្បក​ភីហ្សា​ទាំងអស់​ចំ​នួន ២ តម្លៃ​ត្រឹមតែ ​៩,៩៩ ​ដុល្លារ​តែ​ប៉ុណ្ណោះ!

​"​នេះ​ជា​ការផ្តល់ជូន​ពិសេស​របស់ Domino’s Pizza ក្នុងឱកាស​ខួប​២​ឆ្នាំ​នៅ​កម្ពុជា ដែល​ប្រូ​ម៉ូ​សិន​នេះ​ឈ្មោះ​ថា «​សុភម​ង្គ​ល​ទ្វេដង​» ត្រូវ​គ្នា​នឹង​ខួប​២​ឆ្នាំ​របស់ Domino’s Pizza​ នៅ​កម្ពុជា​ ដើម្បី​តបស្នង​ចំពោះ​ការគាំទ្រ​របស់​អតិថិជន​​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មក​នេះ"។ នេះ​បើ​តាម​ការលើកឡើង​របស់លោក គឹម សេង បុគ្គលិក​ផ្នែក​ទីផ្សារ​របស់ Domino’s Pizza ។​

"យើង​សង្ឃឹមថា​ប្រូ​ម៉ូ​សិន សុភម​ង្គ​ល​ទ្វេដង នឹង​ធ្វើ​ឲ្យ​អតិថិជន​យើង​កាន់តែ​រីករាយ និង​បន្ត​គាំទ្រ​ភី​ហ្សារ​បស់​យើង​ជា​រៀ​ង​រហូត ហើយ​នេះ​ក៏​ជា​ឱកាស​ទាក់ទាញ​អតិ​ថិ​ជន​ថ្មីៗ​ឲ្យ​មាក​ភ្ល​ក់សាក​រសជាតិ​ភី​ហ្សា​ឆ្ងាញ់ៗ​គ្រប់​មុខ​របស់​ហាង​យើង​ដែរ"។

​ចាំ​អង្កាល់​! ឱកាស​ញ៉ាំ​ភីហ្សា​ល្បី ធូរ​ថ្លៃ បាន​ទាំង​ឆ្ងាញ់ ទាំង​សប្បាយ ជួប​ជុំ​មិត្តភ័ក្ត ហើយ​ថតរូប​លេង​បាន​ស្អាតៗ​ទៀត។ ការផ្តល់ជូន​ពិសេស​នេះ ចាប់ផ្តើម​ពី​ថ្ងៃទី​៦ ដល់ ៣១ មករា ​២០១៧។​

​ចង់ដឹងថា​មាន​សុភម​ង្គ​ល​ទ្វេយ៉ាងម៉េច តោះ​ មើល​វីដេអូ​ខាងក្រោម ៖​

​ទូរ​សព្ទ​កុម្ម៉ង់​ឥលូវ​នេះតាម​លេខ ​18002020 ដោយ​ឥត​គិត​ថ្លៃ និង​ដឹក​ជញ្ជូន​ដល់​កន្លែង​ភ្លាម​មិន​លើស ៣០ នាទី ឬ​ទៅកាន់​រាល់​សាខា​របស់ Domino's Pizza ដែល​នៅ​ជិត​អ្នក​បំផុត​៖​

  • សាខា​ទី​១៖ បឹង​កេងកង​
  • សាខា​ទី​២៖ ផ្សារ​ទំនើប ស៊ី​ធី​ម៉ល​
  • សាខា​ទី​៣៖ អា​យ អេ​ហ្វ អិល​ (IFL)
  • ​សាខា​ទី​៤៖ ផ្សារ​ទំនើប អ៊ី​អន​ម៉ល​
  • ​សាខា​ទី​៥៖ ភ្នំពេញ​ថ្មី​

​ចាប់ផ្តើម​ដំបូង​ក្នុង​ឆ្នាំ១៩៦០ នៅ​រដ្ឋ Michigan សហរដ្ឋអាមេរិក Domino's Pizza​ បាន​បន្ត​រីកចម្រើន​ និង​ព​ង្រី​ក​សាខា​ជុំ​វិ​ញ​ពិ​ភព​លោក ដែល​មកដល់​ពេល​នេះ​មាន​ហាង​ជាង ១១ ២៥០ កន្លែង ក្នុង​ ៧៥​ ប្រទេស។ ​ឆ្នាំ ២០១៧​នេះ ក្រុមហ៊ុន​មាន​គ​ម្រោង​នឹង​បើក​សាខា​ថ្មីៗ​បន្ថែម​ទៀត​នៅ​ក្នុងក្រុង​ភ្នំពេញ​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅកាន់​ហ្វេ​ស​ប៊ុក​ផ្លូវកា​ររបស់​ Domino’s Pizza ៕​

ដោយ៖​ លីដា