Toyota concept-i ឌីហ្សាញរាងស្រដៀង​​នឹង​​រថយន្ត​​អង្គរ​​ខ្មែរ

  • 2017-01-06 07:59:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Concept_i ដែល​ជា​អនាគតរថយន្តដ៏​ទំនើបរបស់​ក្រុមហ៊ុន Toyota បានបង្ហាញ​ខ្លួន​ក្នុង​ពីពរណ៍​បច្ចេកវិទ្យា​អេឡិចត្រូនិក​អន្តរជាតិ​ឆ្នាំ ២០១៧ នៅរដ្ឋ Las Vegas សហរដ្ឋ​អាមេរិក​​កាល​ពី​ម្សិល​មិញ។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ បច្ចេកវិទ្យាទ្វារ​បើក​ឡើង​លើ​របស់​រថយន្ត​ទំនើប​នេះ ​ស្រដៀង​គ្នា​ទៅ​នឹង​រថយន្ត​អង្គរ​​​ខ្មែរ​ដែល​ចេញ​តាំង​ពី​ឆ្នាំ ២០១៣ មក។

រថយន្ត​​Toyota Concept_i 2017 និងរថយន្ត​​អង្គរ​ EV 2013

រថយន្ត​​Toyota Concept_i ដ៏​ទំនើប​នេះវិញ នៅ​មិន​ទាន់​មាន​​ការ​បង្ហាញច្បាស់​លាស់​ពី Specs និង​សមត្ថភាព​យ៉ាងណានោះ​ទេ ប៉ុន្តែ​វា​មាន​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យាបញ្ជា​រថយន្ត​​ដោយ​ខ្លួន​​ឯង បំពាក់​បច្ចេកវិទ្យាឆ្លាត​វៃ​ដូច​ជា Siri, Google voice,Cortana ជា​ដើម​ ដែល​អាច​ទំនាក់ទំនង​ជាមួយ​ម្ចាស់​រថយន្ត​​បាន​។

បើ​ក្រឡេក​មើល​ Concept រូបរាង​ខាង​ក្រៅ​រថយន្ត​ទំនើបនេះ ស្រដៀង​គ្នា​ទៅ​នឹង​រថយន្ត​​អង្គរ​ខ្មែរ ត្រង់​ទ្វារ​បើក​ឡើង​លើ ដែល​ជា​ស្នាដៃ​រចនា​ម៉ូដ​ដ៏​ល្អ​ឥត​ខ្ចោះរបស់ លោក ញាន ផល្លឹក និងធ្លាប់​ធ្វើ​ឲ្យបណ្ដាញ​សារព័ត៌មាន​ល្បីៗ​លើ​ពិភពលោក​ភ្ញាក់ផ្អើល ថែម​ទាំងបាន​ចុះ​ផ្សាយ​ព្រោងព្រាតកាល​ពី​ឆ្នាំ ២០១៣ ដូចជាបណ្ដាញ​សារព័ត៌មាន​ NHK របស់​ជប៉ុន, CNN របស់​អាមេរិក បណ្ដាញ​សារព័ត៌មាន AP, REUTERS និង​សារព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន​​​ទៀត​ផង​៕

អត្ថបទ៖ រក្សា