បេក្ខភាពប្រលងកញ្ញាឯកប្រចាំផ្សារទំនើបAEON ពេលមិនទាន់ធ្វើខ្លួននិងធ្វើខ្លួនរួចស្អាតៗណាស់
- 2014-11-06 16:31:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខភាពប្រលងកញ្ញាឯកប្រចាំផ្សារទំនើបAEON ពេលមិនទាន់ធ្វើខ្លួននិងធ្វើខ្លួនរួចស្អាតៗណាស់
ចន្លោះមិនឃើញ
ស្រីស្អាតទាំង៦នាក់ខាងក្រោមនេះជាបេក្ខភាព ប្រលងប្រជែងកម្មវិធី Beauty Show សម្រស់និង ម៉ូដប្រចាំផ្សារទំនើប AEON Mall។ កម្មវិធីនេះបានចាប់ផ្ដើមហើយកាលពីថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ ២០១៤ កន្លងទៅ ហើយគ្រោងបញ្ចប់នៅ ថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០១៤ ខាងមុខនេះ។ រូបភាពដែលទស្សនិកជនបានឃើញនេះ ជារូបក្នុងស្ថានភាព២ផ្សេងគ្នា គឺមុនពេលតុបតែងខ្លួន និង ក្រោយពេលតុបតែងខ្លួនរួច។
១/ កញ្ញា ឈ លីដា និង កញ្ញា រិន្ត ចិត្ដា បានបញ្ជូនមកពីពីក្រុមហ៊ុន Elianto
កម្មវិធីការប្រកួតសម្រស់និងម៉ូដប្រចាំផ្សារទំនើប AEON Mall នេះបានចែកជា៤វគ្គធំៗ ក្នុងមាន វគ្គទី១ "ការបង្ហាញសំលៀកបំពាក់ក្នុងរដូវក្ដៅ" ធ្វើនៅថ្ងៃ ទី៣ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ។
វគ្គទី២ "ការបង្ហាញសំលៀកបំពាក់ការិយាល័យ" ធ្វើនៅថ្ងៃ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ។
វគ្គទី៣ "ការបង្ហាញសំលៀកបំពាក់ក្នុងកម្មវិធីក្នុងពិធីជប់លៀង" ធ្វើនៅថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ ២០១៤ ។
វគ្គទី៤ "ការបង្ហាញសំលៀកបំពាក់ក្នុងពិធីសមោសរ " ដែលជាកម្មវិធីចុងក្រោយ ធ្វើនៅថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០១៤។
គណៈកម្មការដាក់ពិន្ទុមានចំនួន២នាក់ ក្នុងនោះអ្នកស្រី Sapor Rendall នាយកគ្រប់គ្រងនៅក្រុមហ៊ុន Sapors Modeling Agency និង លោក Narak Potter អ្នកជំនាញខាងផាត់និងតុបតែងសិល្បៈលើមុខដ៏ល្បីព្រម ជាមួយបទពិសោធន៍ជាច្រើនឆ្នាំ។ ទោះយ៉ាងគេមិនទាន់បង្ហើបឲ្យនៅឡើយថា កញ្ញាឯកដែលទទួលបានជយលាភី ពីកម្មវិធីនេះ ទទួលបានអ្វីខ្លះឡើយទេ។
ការបោះឆ្នោតគាំទ្របេក្ខនារីដែលលោកអ្នកពេញចិត្តឲ្យជាប់ជាជយលាភីក្នុងកម្មវិធី Beauty Show ការប្រកួតសម្រស់ និង ម៉ូដប្រចាំផ្សារទំនើប AEON Mallនេះ ដោយគ្រាន់តែចូលទៅកាន់ Facebook Page AEON Mall Phnom Penh ( https://www.facebook.com/aeonmall.phnompenh) រួចចូលទៅកាន់ Album នៃ ការប្រកួតរបស់យើង ហើយបន្ទាប់មកធ្វើការចុចLikeលើរូបភាពបេក្ខនារីរបស់យើងមួយរូបណាដែលលោកអ្នក។
នេះជាលើកទី១ហើយដែលផ្សារទំនើប AEON រៀបចំឲ្យការប្រកួតសម្រស់ និង ម៉ូដប្រចាំផ្សាររបស់ខ្លួន។ កម្មវិធីមួយនេះ មានការចូលរួមឧបត្ថម្ភធំដោយ ក្រុមហ៊ុនទូរសព្ទចល័ត Microsoft Lumia និង ចូលរួមសហការឧបត្ថម្ភដោយ ហាងលក់សំលៀកបំពាក់ Penshoppe, ហាងលក់ស្បែកជើងនិងកាបូប Carino, ហាងកាត់និងច្នៃម៉ូតសក់ Toni&Guy, ភ្នាក់ងារម៉ូដែល Sapor។ក្នុងនោះដៃគូសហការក្នុងការផ្សព្វផ្សាយដោយ ក្រុមហ៊ុន សប្បាយឌីជីថល, ស្ថានីយទូរទស្សន៍ហង្សមាស HDTV និង ទស្សនាវដ្ដីRose៕
អានអត្ថបទបន្ត៖ ស្រីស្អាតទាំង ៦ នាក់នេះ ត្រៀមប្រលងកញ្ញាឯកប្រចាំផ្សារទំនើប AEON
អានអត្ថបទបន្ត៖ តារាស្រីម្នាក់ធ្លាប់ចោរឆក់ខ្សែដៃមាសអស់ ៥ ជី ថ្ងៃបុណ្យអុំទូក
អានអត្ថបទបន្ត៖ តារាម៉ូដែលម្នាក់ត្រូវចោរឆក់កាលពីចុងសប្ដាហ៍មុន
អត្ថបទ៖ ខុត សីហា