រឿងរ៉ាវខ្លោចចិត្ត របស់ក្មេងប្រុសមុខ២ អានហើយទប់ទឹកភ្នែកមិនបាន
- 2017-01-13 04:14:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវខ្លោចចិត្ត របស់ក្មេងប្រុសមុខ២ អានហើយទប់ទឹកភ្នែកមិនបាន
ចន្លោះមិនឃើញ
រឿងរ៉ាវខ្លោចចិត្ត និងជោគវាសនា របស់ក្មេងប្រុសជនជាតិចិនម្នាក់ ដែលកើតមកជាមួយអាការៈដ៏កម្រពីកំណើត បានធ្វើឲ្យមនុស្សរាប់លាននាក់ មានការភ្ញាក់ផ្អើល និងអាណិតអាសូរយ៉ាងខ្លាំង។
ក្មេងប្រុសដ៏គួរឲ្យអាណិតខាងលើ មានឈ្មោះថា Huikang បានកើតនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០០៩ ក្នុងគ្រួសារកសិករមួយ នៅភាគខាងត្បូង នៃខេត្ត Hunan ប្រទេសចិន ជាមួយនឹងអាការៈខូចទ្រង់ទ្រាយមុខធ្ងន់ធ្ងរពីកំណើត ដែលបង្ហាញឲ្យឃើញស្នាមឆែបមាត់ដ៏ធំសម្បើម២ ចាប់ពីមាត់ដល់ត្រចៀករបស់គេ។
ដោយសារតែមូលហេតុនេះ Huikang ហាក់បីដូចជាមានមុខ២អីចឹង ខណៈប្រព័ន្ធផ្សព្វផ្សាយ បានហៅរូបគេថា «ក្មេងប្រុសរបាំងមុខ»។
ជំនួសឲ្យអារម្មណ៍សប្បាយរីករាយដែលអ្នកម្ដាយមាន នៅពេលជួបមុខកូនលើកដំបូង អ្នកស្រី Yi Lianxi ម្តាយបង្កើតរបស់ Huikang បែរជាមានអារម្មណ៍អន់ចិត្ត និងហាក់បាត់បង់អ្វីទាំងអស់ ទៅវិញ។
អ្នកស្រី Yi បានប្រាប់ឲ្យដឹងថា ដំបូងឡើយក្រុមគ្រូពេទ្យ មិនព្រមឲ្យអ្នកស្រីឃើញ Huikang ក្រោយពេលសម្រាលឡើយ។ ប៉ុន្តែ បន្ទាប់ពីអ្នកស្រីស្នើសុំជាច្រើនដង ទើបក្រុមគ្រូពេទ្យយល់ព្រម។
អ្នកស្រី Yi ដែលមានអាយុ២៣ឆ្នាំ នៅពេលសម្រាលកូន បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មានថា «ខ្ញុំបានឃើញកូនកំពុងយំ ហើយខ្ញុំក៏បានយំដែរ។ ខ្ញុំមានអារម្មណ៍ថា បេះដូងរបស់ខ្ញុំបានខ្ទេចអស់ហើយ។ ហេតុអ្វីវាកើតឡើងចំពោះខ្ញុំ»។
អ្នកស្រី Yi បានបន្ថែមឲ្យដឹងទៀតថា អ្នកស្រីបានធ្វើការពិនិត្យអេកូ ចំនួន៣ដង ក្នុងអំឡុងពេលមានផ្ទៃពោះ ប៉ុន្តែមិនមានការខូចទ្រង់ទ្រាយណាមួយ ត្រូវបានគេរកឃើញ នៅលើ Huikang ឡើយ។ ទោះជាយ៉ាងណា អ្នកស្រីបានបដិសេធ ដោយមិនអាចលើកដៃធ្វើទៅរួចឡើយ នៅពេលជីដូនរបស់ Huikang ប្រាប់អ្នកស្រីថា គួរតែបោះកូននេះចោល។
រស់នៅក្នុងភូមិស្រុកជនបទមួយ ក្រុមគ្រួសាររបស់ Huikang ត្រូវបានគេមាក់ងាយយ៉ាងខ្លាំង ដោយសារតែមុខមាត់មិនប្រក្រតីរបស់គេ។
គួរបញ្ជាក់ថា រឿងរ៉ាវដ៏កម្សត់របស់ Huikang ត្រូវបានលេចធ្លាយ នៅលើប្រព័ន្ធផ្សព្វផ្សាយ ក្នុងឆ្នាំ២០១០ នៅពេលដែលអ្នកស្រី Yi នាំរូបគេទៅព្យាបាល នៅឯមន្ទីរពេទ្យ «No. 163 Military Hospital» ក្នុងទីក្រុង Changsha។
គួររំលឹកថា Huikang បានធ្វើការវះកាត់ ចំនួន២លើក នៅឯមន្ទីរពេទ្យខាងលើ កាលពីថ្ងៃទី១៩ ខែមីនា និង ថ្ងៃទី០១ ខែកញ្ញា កន្លងទៅនេះ ។
លោកវេជ្ជបណ្ឌិត Duquan ដែលដឹកនាំការព្យាបាលនេះ បាននិយាយប្រាប់ទូរទស្សន៍ Hunan Public Channel ថា ការវះកាត់ គឺទទួលបានជោគជ័យទាំង ២លើក។ ប៉ុន្តែវេជ្ជបណ្ឌិតដដែល បានបន្ថែមថា Huikang ត្រូវរង់ចាំរយៈពេលប្រហែល ១០ឆ្នាំ ដើម្បីរង់ចាំមើលឆ្អឹងផ្ទៃមុខរបស់គេ លូតលាស់ធម្មតាវិញ៕