ភ្ញាក់ផ្អើល Laptop អេក្រង់បីចោរលួចបាត់ ដាក់លក់លើវិបសាយចិន
- 2017-01-16 03:28:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល Laptop អេក្រង់បីចោរលួចបាត់ ដាក់លក់លើវិបសាយចិន
ចន្លោះមិនឃើញ
Razer បានធ្វើឲ្យកក្រើកកម្មវិធី CES ឆ្នាំ ២០១៧ បន្ទាប់ពីបង្ហាញផលិតផលកំពូលរបស់ខ្លួនដែលជា Laptop មានអេក្រង់ដល់ទៅបី។ ប៉ុន្តែផលិតផលគំរូនៃ Laptop អេក្រង់បីនេះត្រូវបានចោរលួចពីបន្ទប់តាំងនៅអំឡុងម៉ោង ៤ រសៀល ថ្ងៃអាទិត្យទី ៨ មករា។
ក្រោយពីដឹងរឿងនេះនាយកប្រតិបត្តិក្រុមហ៊ុន Razer បានបញ្ចេញការប្រកាសថានឹងផ្ដល់ប្រាក់រង្វាន់ ២៥ ០០០ ដុល្លារ សម្រាប់អ្នកដែលរកឃើញគំរូ Laptop ដែលបាត់ទៅ។ ប៉ុន្តែស្រាប់តែថ្មីៗនេះគេប្រទះឃើញគំរូ Laptop ដាក់លក់លើវិបសាយលក់ទំនិញអនឡាញរបស់ចិនឈ្មោះថា Taobao ដែលលក់ក្នុងតម្លៃ ២១ ៧០០ ដុល្លារ។
យ៉ាងណាក្ដីតាមការចុះផ្សាយរបស់ Zing Gadget ឲ្យដឹងថាការបង្ហោះលក់គំរូ Laptop នោះត្រូវបានគេអ្នកលក់ដកចេញភ្លាមៗពីលើវិបសាយ។ គេមិនច្បាស់ឡើយថានេះគ្រាន់តែការបោកប្រាស់ (Prank) ឬការលក់មែនទែននោះ ប៉ុន្តែការស៊ើបអង្កេតរកមុខជនខិលខូចនៅតែបន្ត៕