នឹក​ស្មាន​មិន​ដល់ "ផ្ទះ​សិល្បៈ" អ្នកគាំទ្រ​សុខ​ចិត្ត​ឈរ​មើលទាំង​ប្រជ្រៀត​គ្នា

  • 2017-01-16 04:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិល​មិញ​កម្មវិធី​ "ផ្ទះ​សិល្បៈ " ទទួល​បាន​ការ​​គាំទ្រ​ច្រើន​នឹក​ស្មាន​មិន​ដល់ អ្នក​ខ្លះសុខ​ចិត្ត​ឈរ​មើល​ប្រជ្រៀត​គ្នា​ និងនៅ​ដល់​ចប់​កម្មវិធីទៀត​ផង។ នេះ​បើ​តាម​លោក​ សយ ច័ន្ទបូរី សមាជិក​យុវជន​ល្ខោន​ខោល​កម្ពុជា។

រូប​ភាព​ហ្វេស​ប៊ុក​ ចំរើន សុភា

​​លោក​ សយ​ ច័ន្ទ​បូរី​ ថ្លែងថា​៖ "ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​ភ្ញៀវ​គួរ​ឲ្យ​កត់​សម្គាល់ ជាពិសេស​អ្នក​គាំទ្រ ​ភាគ​ច្រើន​ជា​យុវវ័យ​ចូល​រួម​ទស្សនា​ពេញ​សាល មាន​ខ្លះ​ឈរ ​ខ្លះ​អង្គុយ​ដើម្បី​បាន​មើល​ល្ខោន​ខោល។ ម្យ៉ាង​ទៀត​ក្រុម​យុវជន​ទាំង​នោះ​បាន​នៅ​ចាំ​មើល​កម្មវិធី​ផ្សេង​ទៀត​​រហូត​ដល់​​ចប់​នៅ​ម៉ោង​ ៧ជាង​ទៀត​ផង"។

សមាជិក​យុវជន​ល្ខោន​ខោល​កម្ពុជា​ខាង​លើ​បញ្ជាក់​ថា​ ជោគជ័យ​ឆ្នាំ​នេះ​ទទួល​បាន​ដោយ​ការ​រួម​ផ្សំ​ ពី​ការ​តាំង​ពិពណ៌​ស្នាដៃ​និស្សិត ​រួម​ជាមួយ​ការ​ប្រគំតន្ត្រី​ពី​តារា Original Song និង​ការ​សម្ដែង​សិល្បៈ​បុរាណ​ជា​ពិសេស​ល្ខោន​ខោល​។ កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ និង បើក​ឲ្យ​ចូល​រួម​ដោយ​សេរី​ក្នុង​គោល​បំណង ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ និង ឲ្យ​ប្រិយមិត្ត​ស្គាល់​ សាលា​មធ្យម​វិចិត្រ​សិល្បៈ​កាន់​តែ​ច្បាស់៕​​

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម
អត្ថបទថ្មី