Samsung ក្លាយ​ជា​ទូរសព្ទ​ដំបូង​គេ​បំផុត support បច្ចេកវិទ្យា VoLTE សំឡេង​ច្បាស់ នៅ​កម្ពុជា

  • 2017-01-16 05:14:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung Galaxy S7 និង Galaxy S7 edge ឥឡូវ​នេះ អាច support សេវា VoLTE (Voice over Long Term Evolution) របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​ដ៏​ធំ​នៅ​កម្ពុជា Smart Axiata បាន​ហើយ។ នេះ​បើ​តាម​ការ​អះអាង​របស់​សាខា​ក្រុមហ៊ុន​ថៃ Samsung អេឡិចត្រូនិក ថ្មីៗ​នេះ។

មាន​ន័យ​ថា Samsung ក្លាយ​ជា​ក្រុមហ៊ុន​ទូរសព្ទ​ដំបូង​គេ​បំផុត​នៅ​កម្ពុជា​ដែល support បច្ចេកវិទ្យា VoLTE ដែល​ធ្វើ​ឲ្យ​ការ​ហៅ​ចេញ​មាន​គុណភាព​សំឡេង​ច្បាស់​ មិន​រអាក់រអួល ដូច​និយាយ​គ្នា​ផ្ទាល់​ខាង​ក្រៅ​អ៊ីចឹង។

VoLTE មិន​ត្រឹម​តែ​អាច​ប្រើ​បាន​ជាមួយ​កំពូល Smartphone របស់ Samsung ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ប្រើ​បាន​ជាមួយ Smartphone ស៊េរី​ខ្ពស់ និង​មធ្យម​​ផ្សេងៗ​របស់ Samsung បាន​ទៀត​ផង​ដែរ។

ជាក់​ស្ដែង Galaxy A 2017, Galaxy បង 7, Galaxy បង 5, រួម​ទាំង​ម៉ូដែល​ផ្សេងៗ​ទៀត កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​តេស្ដ​សាកល្បង​ជាមួយ VoLTE ហើយ​ត្រៀម​ជាស្រេច​សម្រាប់​អ្នក​ប្រើ​ទូរសព្ទ Samsung ក្នុង​ឆ្នាំ​២០១៧៕

ដោយ៖ សុផាត

អត្ថបទពេញនិយម