ស្ងាត់​ៗ ស៊ីម៉ាក់​​​​យក​គ្រូ​ថ្មី ធ្លាប់​ដឹក​នាំ​​​​ក្រុម​នៅ​លីគ​​កំពូល​កម្ពុជា​​​​

  • 2017-01-18 03:45:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ណែម សុភ័ណ្ឌ ​​អតីត​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​បៀលប្រាយ​យូណាយធិត ដែល​ធ្លាប់​ដឹក​នាំ​លេង​នៅ​លីគ​កំពូល​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៥ ​​បាន​​យល់​ព្រម​ចុះ​កុង​ត្រា​ជាមួយ​ក្រុម​បាល់ទាត់​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (ស៊ីម៉ាក់​) ​១​រដូវ​កាល​២០១៧​។

ក្លឹប​ស៊ីម៉ាក់

​បើ​តាម​លោក កែវ សារិន គ្រូ​ជំនួយ​ក្លឹប​ស៊ីម៉ាក់​យល់​ឃើញ​ថា ការ​បង្ហាត់​របស់​លោក ណែម សុភ័ណ្ឌ ពិត​ជា​ល្អ អាច​​​​បង្ហាត់​បាន​យ៉ាង​ល្អ​​​​រាល់​ចំណុច​ខ្វះខាត​ដែល​កីឡាករ​មិន​ទាន់​មាន។ ក្រោម​ការ​បង្ហាត់​របស់​​អតីត​គ្រូ​បង្វឹក​បៀលប្រាយ​យូណាយ​ធិត​រូប​នេះ​ អាច​ជួយ​ស៊ីម៉ាក់​​កាន់​តែ​​​រឹងមាំ​ខ្លាំង​ជាង​រដូវ​កាល​មុន។

​ជា​មួយ​គ្នា​នោះ​លោក ណែម សុភណ្ឌ ផ្ទាល់​​បាន​លើក​ឡើ​ថា​ លោក​ចូល​ខ្លួន​ដឹក​នាំ​ស៊ីម៉ាក់​ ព្រោះ​ចិត្ត​ស្រលាញ់​វិស័យ​បាល់ទាត់​។ លោក​នឹង​កែ​លំអ​រាល់​ចំណុច​ខ្វះខាត​របស់​ក្លឹប​មួយ​នេះ​ ឲ្យ​ក្លាយ​មក​ជា​ក្រុម​មួយ​អាច​ប្រកួត​ប្រជែង​ជា​មួយ​ក្លឹប​ដទៃ​បាន​ និង​មិន​ឲ្យ​ធ្លាក់​ទៅ​លេង​នៅ​លីគ​ទី​២។

​លោក ណែម សុភណ្ឌ ​បាន​​​ដឹក​នាំ​ក្រុម​បាល់ទាត់​​អាជីព​ក្នុង​កំឡុង​ឆ្នាំ​២០០៦ និង​បាន​បញ្ចប់​កម្រិត​គ្រូ​បង្ហាត់​បាល់ទាត់​​ B-license ​ផង​ដែរ។ ​​កាល​ពី​ឆ្នាំ​២០១៥ លោក​ជា​គ្រូ​បង្គោល​ក្លឹប​បៀលប្រាយ​យូណាយ​ធិត ប៉ុន្តែ​ក្រោយ​ក្លឹប​មួយ​នេះ​រំសាយ​ចុង​ឆ្នាំ​២០១៥ ​​លោក​បាន​សម្រាក​មួយ​រយៈ​៕

លោក កែវ សារិន

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​