៥៤ ដុល្លារ យំ​​ភ្លាម​ៗ ខាំ ភូរិ ចាំ​មិន​ភ្លេច​តាំង​ពី​ចូល​សិល្បៈ

  • 2017-01-18 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គ្រប់​គ្រង​ប្រចាំ​ផលិតកម្ម Apsara Mera ​និង​​ជា​ផលិតករ​ភាពយន្ត​លោក​​ ខាំ ភូរិ បាន​រំលឹក​រឿង​ ៥៤ ដុល្លារ ដែល​ចង​ចាំ​មិន​ដែល​ភ្លេច​តាំង​ពី​លោក​ចូល​ក្នុង​វិស័យ​សិល្បៈ​អំឡុង​​ឆ្នាំ​ ១៩៩៨។

អ្នក​គ្រប់​គ្រង​ប្រចាំ​ផលិតកម្ម​ខាង​លើ​បាន​លើក​ឡើង​ថា រឿង​ដែល​ចាំ​មិន​ភ្លេច​នោះ​គឺ ពេល​ដែល​លោក​ចាប់​ផ្ដើម​ឈាន​ជើង​ចូល​ក្នុង​វិស័យ​សិល្បៈ​ដំបូង​ដោយ​មាន​ផលិតកម្ម​ក្រៅ​ប្រទេស​ទាក់​ទង​ទង​ឲ្យ លោក​សរសេរ​ចម្រៀង​ចំនួន​១៨​បទ ដោយ​មួយ​បទ​បាន​កម្រៃ​ ៣ ដុល្លារ។

"ពេល​ហ្នឹង​ខ្ញុំ​យំ​ភ្លាម​ៗ​ពេល​បាន​លុយ​ ៥៤ ដុល្លារ ព្រោះ​វា​ជា​លុយ​ដំបូង​​​ដែល​ខ្ញុំ​រក​បាន អ្វី​ដែល​ធ្វើ​ឲ្យ​កាន់​តែ​សប្បាយ​ទៀត​នោះ​គឺ ទាំង​១៨​បទ​នោះ​គេ​អត់​កែ​ប៉ារ៉ូល​ខ្ញុំ​ទេ ហើយ​គេ​​សរសើរ​ថា​ល្អ​ទៀត" លោក​បន្ត។

លោក​បន្ថែម​ថា រឿង​ដំបូង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​ថា​លោក​គួរ​តែ​ចាប់​អាជីព​ជា​អ្នក​និពន្ធ ដោយ​បទ​ចម្រៀង​ដំបូង​ដែល​លោក​បាន​សរសេរ​គឺ​បទ "នារី​លើ​វិថី​ស្នេហ៍" ដែល​បាន​ចេញ​លក់​ក្នុង​ផលិតកម្ម "រស្មី​ស្ទឹង​សង្កែ​" អំឡុង​ឆ្នាំ ២០០០។

កុំ​ភ្លេច​សប្ដាហ៍​ក្រោយ​ Sabay នឹង​ចេញ​ផ្សាយ​អំពី​ប្រវត្តិ​រូប​សង្ខេប​របស់ អ្នក​គ្រប់​គ្រង​ប្រចាំ​ផលិតកម្ម Apsara Mera ​និង​​ជា​ផលិតករ​ភាពយន្ត​ ខាំ ភូរិ ព្រម​ទាំង​ស្នាដៃ​លេច​ធ្លោ​ក្នុង​ផលិតកម្ម ហង្សមាស SSB KH Promotion រស្មី​ស្ទឹង​សង្កែ និង​ ចុង​ក្រោយ​នេះ​គឺ ការងារ​ស្នូល​របស់​លោក​ក្នុង​ផលិតកម្ម Apsara Mera នេះ​តែ​ម្ដង៕

ទស្សនា​វីដេអូ​បក​ស្រាយ​បន្ថែម​ពី អ្នក​គ្រប់​គ្រង​ប្រចាំ​ផលិតកម្ម Apsara Mera៖

​​​​​​

អត្ថបទ៖ Samedy