វិបសាយកុម្ម៉ង់អាហារអនឡាញ ចង់ញាំអីលឿនដូចចិត្ត
- 2017-01-19 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិបសាយកុម្ម៉ង់អាហារអនឡាញ ចង់ញាំអីលឿនដូចចិត្ត
ចន្លោះមិនឃើញ
"Nham24" ជាមធ្យោបាយថ្មីមួយទៀតសម្រាប់ស្វែងរកហាងអាហារ ឬកាហ្វេម៉ាកល្បីៗក្នុងស្រុក ប្រិយមិត្តគ្រាន់តែចំណាយពេលបន្តិចបញ្ជាទិញ នឹងទទួលបានរបស់ញុំលឿនៗទាន់ចិត្ត តាមរយៈចូលទៅកាន់វិបសាយផ្ទាល់ ឬ App លើទូរសព្ទដៃដែលមានប្រែជាភាសាខ្មែរ។
លោក សុខហេង អ្នកនិយមកម្មង់អាហារញុំតាមអនឡាញម្នាក់ បានប្រាប់ Sabay ឲ្យដឹងថា [Nham24.com](http://nham24.com/home "") ជួយលោកឲ្យកម្មង់អាហារសម្រន់ញុំលេងពេលរសៀល នំ កាហ្វេ ឬ Fast Food ជាដើម បានលឿន ព្រោះអាចចូលទៅជ្រើសរើសហាង និងប្រភេទអាហារដែលពេញចិត្ត រូចធ្វើការបញ្ជាទិញតែម្ដង ប៉ុន្តែគេគិតថ្លៃសេវាដឹកជញ្ជូន។
កម្មវិធីក៏មានដាក់ឲ្យដោនឡូតលើទូរសព្ទដៃដែរទាំង Android និង iOS អាចធ្វើការបញ្ជាទិញបានយ៉ាងរហ័ស ដែលលើកមុនបង Sabay ក៏ធ្លាប់បង្ហាញកម្មវិធីឆ្លាតវៃមួយដែលបង្កើតដោយកូនខ្មែរមួយដែរ អាចស្វែងរកហាងអាហារនិងការបញ្ចុះតម្លៃតាមហាងនានាក្នុងស្រុកបានយ៉ាងឡូយ៕
ចុចដោនឡូត នៅទីនេះ Android | iOS