លេងសើចម៉េចបាន អ្នករត់តុស្រីម្នាក់ សូម្បីដើរតាមផ្លូវក៏គេសុំថតព្រោងព្រាត ដោយសារតែ...
- 2017-01-19 02:54:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងសើចម៉េចបាន អ្នករត់តុស្រីម្នាក់ សូម្បីដើរតាមផ្លូវក៏គេសុំថតព្រោងព្រាត ដោយសារតែ...
ចន្លោះមិនឃើញ
ជាមួយនឹងសក់ពណ៌ត្នោត រូបរាងស្រដៀងគ្នានាង Jacky Melissa Vasquez មកពីរដ្ឋ Virginia សហរដ្ឋអាមេរិក ត្រូវមនុស្សគ្រប់គ្នាច្រឡំជាមួយតារាចម្រៀងប៉ុបល្បី Ariana Grande។
ដោយសារតែរូបរាងស្រដៀងគ្នាខ្លាំងពេក Jacky អាយុ២០ឆ្នាំដែលជាអ្នករត់តុម្នាក់ មានអ្នកតាមដាន (Follow) លើបណ្ដាញសង្គម Instagram ដល់ទៅ១៨៩ ០០០នាក់។ កាន់តែគួរចាប់អារម្មណ៍ នាងក៏ត្រូវបានតារាចម្រៀង Ariana Grande ចូលទៅ Follow និង Comment លើរូបនាង ដោយបង្ហាញពីភាពភ្ញាក់ផ្អើលព្រោះតែស្រដៀងគ្នាពេកនេះ។
Jacky បាននិយាយថា នាងជាធម្មតាត្រូវបានគេហៅឈប់នៅតាមផ្លូវ ដើម្បីសុំថតរូប។ "មនុស្សម្នាជាច្រើនបានប្រាប់ខ្ញុំថា ខ្ញុំពិតជាដូច Ariana Grande កាលនាងសម្ដែងក្នុងរឿង "Victorious”។ ពួកគេតែងសម្លឹងខ្ញុំនៅតាមផ្លូវ និងធ្វើការសន្ទនាប្លែកៗដោយគិតថាខ្ញុំជា Ariana។ សម្ដី Jacky៕
តោះ...មើលទាំងអស់គ្នាថា ពួកគេដូចគ្នាប៉ុណ្ណា!
Ariana Grande