គួរដឹង​! ៧ចំណុចជួយ​ទាញ​ប្រយោជន៍​ពី​ការផឹក​កាហ្វេ​ចំ​ពោះ​សុខភាព​

  • 2017-01-20 02:24:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាហ្វេ​​ជា​​ភេសជ្ជៈ​​សំណព្វ​ចិត្ត​អ្នក​មែន​ទេ​? ក្រៅពី​រសជាតិ​ឆ្ងាញ់ តើ​អ្នកដឹង​អ្វី​​ខ្លះ​ទៀត​ពី​វា​? ឥឡូវ​សា​កមក​មើល​ចំណុច​មួយ​ចំ​នួន​ខាងក្រោម​នេះ ដែល​អ្នក​អាច​អនុវត្ត​បាន​ដើម្បី​ទាញ​ប្រយោជន៍​កាន់តែច្រើន​​ពី​​កាហ្វេ​ដែល​អ្នក​ចូលចិត្ត​ផឹក​ស្ទើរ​រាល់ថ្ងៃ​។​

១. ត្រូវ​យល់ច្បាស់​ពី​ឥទ្ធិ​ពល​កាហ្វេ​ពេល​ចូល​ដល់​ក្នុង​ខ្លួន​អ្នក​

​ក្រៅពី​រសជាតិ​​ឈ្ងុយឆ្ងាញ់ ជាតិ​កាហ្វេ​អ៉ី​ន​​នៅក្នុង​កាហ្វេ​នឹងធ្វើ​ឲ្យ​អ្នកមាន​ស្មារតី​ភ្លឺស្វាង​ក្នុង​ការធ្វើការងារ ។ វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្វាហាប់​ជាង​ធម្មតា និង ផ្ដោតលើ​អ្វីមួយ​បាន​កាន់តែ​ម៉ត់ចត់​។​

២. គួរ​​ផឹក​កាហ្វេ​មួយ​កែវ​មុនពេល​ហាត់ប្រាណ​

​ការផឹក​កាហ្វេ​មួយ​កែវ​មុន​ហាត់ប្រាណ​មិន​ត្រឹមតែ​អាច​ជួយ​រក្សា​ស្មារតី​អ្នក​ឲ្យ​បាន​នឹងន​នោះ​ទេ ​វា​ថែមទាំង​ជួយ​បន្ថែមថា​ម​ពល​ដល់​រាងកាយ​ផងដែរ​។ កាហ្វេ​មួយ​កែវ​នេះ​នឹង​ធ្វើឲ្យ​កម្លាំងកាយ​ស្វាហាប់ អាច​​ហាត់ប្រាណ​​យ៉ាង​មាន​ប្រសិទ្ធភាព​។​

៣. ផឹក​កាហ្វេ​មុនពេល​គេង​ថ្ងៃ​

​ផឹក​កាហ្វេ​មួយ​កែវ​មុន​សម្រាក​ពេល​ថ្ងៃត្រង់ នឹង​ជួយជំ​រុ​ញ​ការគិត​អ្នក​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង ផ្តល់​កម្លាំង​ធ្វើ​ឲ្យ​ខួរក្បាល​អ្នក​ស្រលះ​ល្អ​បន្ទាប់ពី​ងើប​ពី​គេង​វិ​ញ​។​

៤. កុំ​ផឹក​កាហ្វេយ​ប់​ជ្រៅ បើ​អ្នក​ត្រូវ​ងើប​ពេលព្រឹក​ព្រលឹម​

​ជាតិ​កាហ្វេ​អ៉ី​ន​អាច​ធ្វើ​ឲ្យ​អ្នក​ស្វា​ង ដូច្នេះ​មិនគួ​រផឹក​កាហ្វេ​ពេល​ល្ងាច ឬ​យ​ប់​ទេ ព្រោះ​អាចធ្វើ​ឲ្យ​អ្នកគេង​មិន​លក់​ពេញ​មួយ​យ​ប់​។​

៥. ជ្រើសរើស​ប្រភេទ​កាហ្វេ​ផឹក​ឲ្យ​បាន​ត្រឹមត្រូវ​

​អ្នក​ប្រហែល​គិតថា​កាហ្វេ​រសជាតិ​ខ្លាំង​ប្រាកដជា​មាន​ជាតិ​កាហ្វេ​អ៉ី​ន​ច្រើន​មែន​ទេ​? វា​មិន​អា​ស្រ័យ​លើ​ចំ​ណុ​ច​នេះ​ទេ តែ​វា​អា​ស្រ័យ​​លើ​គុណភាព​របស់​កាហ្វេ ព្រោះ​អ្នក​អាច​បន្ថែម​ទឹក​ដោះ​គោ ឬ ស្ករ បាន​តាម​ចំណូលចិត្ត​អ្នក​បាន​។​

៦. ជ្រើសរើស​ពេល​ផឹក​កាហ្វេ​ដ៏​ត្រឹមត្រូវ​

​ពេល​ដ៏​ល្អ​បំផុត​ក្នុង​ការផឹក​កាហ្វេ​មិនមែន​ពេល​ងើប​ពី​គេង​ភ្លាម​ទេ ។ ដើម្បី​ទទួលបាន​គុណប្រយោជន៍​ខ្លាំង​ពី​កាហ្វេ គឺ​គួរ​ផឹក​ច​ន្លោះ​ពី​ម៉ោង ៩:៣០ ទៅ ១១:៣០ ព្រឹក​។​

៧. ដឹង​ពី​វិធី​បង្កើន ឬ​បន្ថយ​កម្រិត​កាហ្វេ​សមស្រប​តាម​លក្ខខណ្ឌ​សុខភាព​របស់​អ្នក​

​កាហ្វេ​មាន​ឥទ្ធិ​ពល​ខុសប្លែកគ្នា​ចំពោះ​មនុស្ស​ផ្សេងគ្នា អ្នក​ខ្លះ​ផឹក​បាន​ច្រើន អ្នក​ខ្លះ​បានតិច ។
​ជួនកាល​អ្នក​អាច​ផឹក​បាន​ច្រើន​ហើយ​មាន​អារម្មណ៍​ថា​ស្រួលខ្លួន​ល្អ តែ​កាហ្វេ​បរិមាណ​ដដែល​នេះ​អាចធ្វើឲ្យ​អ្នក​វិលមុខ​ក៏​ថា​បាន​នៅពេល​ផ្សេង​ទៀ​ត ។ ដំណោះស្រាយ​ល្អ​គឺ គួរ​ផឹក​កាហ្វេ​ម្តង​ប​ន្តិ​ចៗ ជៀសវៀង​ការផឹក​បរិមាណ​ច្រើន​តែម្តង ។

​កាហ្វេ​​ជា​ភេសជ្ជៈ​ល្អ​​មិនអាច​កាត់ថ្លៃ​បាន​ចំពោះ​សុខភាព ប្រសិនបើ​អ្នក​ផឹក​សន្សឹមៗ និង យល់ច្បាស់​ពី​​ឥទ្ធិ​ពល​​របស់​​វា​​ចំពោះ​​រាង​កាយ​​អ្នក ។ ដូច្នេះ​ហើយ​ទើប Nescafe បាន​​ប​ង្តើ​តឡើង​​ជា​​ប្រភេទ​​​កា​ហេ្វ​​កំ​ប៉ុង ដែល​​មាន​​រសជាតិ​​ផ្សេង​ៗ​គ្នា ដូចជា Nescafe Latte ងាយ​ស្រួល​​ផឹក​​ព្រោះ​​មាន​​លាយ​​ទឹក​ដោះ​​គោ​​ច្រើន​ និង​ផ្អែម​ឆ្ងាញ់ ចំណែក Espresso Roast មាន​​ជាតិ​​កាហ្វេ​​​ខាប់ ផ្ដល់​​ឲ្យ​អ្នក​នូវ​កាហ្វេ​រសជាតិ​ដើម ហើយ​ឈ្ងុយឆ្ងាញ់ និង Dark Roast ជា​ប្រភេទ​កាហ្វេ​ចាស់​ខ្លាំង មាន​រសជាតិ​ល្វីង​មុត និង​មាន​ក្លិន​កាហ្វេ​ខ្លាំង​ឈ្ងុយ​ជាប់​ច្រមុះ សមស្រប​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ផឹក​កា​ហេ្វ​ជាប្រចាំ នឹង​ចង់​មាន​អារម្មណ៍​ស្រស់ថ្លា​នៅ​ពេលព្រឹក រឺក៏​ពេលបាយ​ថ្ងៃត្រង់​ហើយ​។​

ដោយ៖​ លីដា