មកមើលការរស់នៅ ដោយចាប់សត្វព្រៃជាអាហារ របស់ក្រុមកុលសម្ព័ន្ធ ក្នុងព្រៃអាម៉ាហ្សូន
- សុក្រ, 20 មករា 2017 14:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលការរស់នៅ ដោយចាប់សត្វព្រៃជាអាហារ របស់ក្រុមកុលសម្ព័ន្ធ ក្នុងព្រៃអាម៉ាហ្សូន
ចន្លោះមិនឃើញ
នៅក្នុងព្រៃជ្រៅនៃភាគខាងកើត ប្រទេសអេក្វាឌ័រ មិនមានភោជនីយដ្ឋាន ឬ ហាងលក់គ្រឿងទេសឡើយ ដូច្នេះប្រសិនបើប្រជាជន Huaorani ចង់ទទួលទានអាហារ ពួកគេត្រូវចេញទៅប្រមាញ់សត្វព្រៃ ដោយប្រើប្រាស់បំពង់ផ្លុំព្រួញពិស បាញ់សម្លាប់សត្វស្វា ដើម្បីយកមកធ្វើម្ហូប។
សាច់ស្វា គឺជារបបអាហារមួយរបស់ពួកគេ ហើយក្នុងនោះក៏មានទាំង ជ្រូកព្រៃ កេងកង និង រុក្ខជាតិ ផ្សេងទៀតផងដែរ។
ជនជាតិភាគតិចរស់នៅក្នុងព្រៃអាម៉ាហ្សូនទាំងនោះ មានជំនាញខ្លាំងណាស់ ក្នុងការឡើងដើមឈើ លបចាំសត្វព្រៃ រួចប្រើបំពង់ផ្លុំព្រួញពិស បាញ់សម្លាប់ពួកវា។
ដោយសារតែការឧស្សាហ៍ឡើងដើមឈើ បណ្ដាលឲ្យជើងរបស់ពួកគេ ប្រែជាសំប៉ែតខុសពីមនុស្សធម្មតា ខណៈខ្លះមានម្រាមជើង៦ និងខ្លះទៀតមានម្រាមដៃ៦។
គួរបញ្ជាក់ថា ក្រុមកុលសម្ព័ន្ធ Huaorani រស់នៅមិនឆ្ងាយប៉ុន្មានឡើយ ពីដៃទន្លេ Rio Napo ដែលហូរចូលទៅក្នុងព្រៃអាម៉ាហ្សូន។ បច្ចុប្បន្នមានប្រជាជន Huaorani មិនដល់ ៤ ០០០នាក់ឡើយរស់នៅទីនោះ៕