ឃើញ​ទឹកចិត្តប្រឹងប្រែង ស្ថាបនិក​​ក្ដារចុច "លក្ខណៈ​​ខ្មែរ" ​ទទួល​ប្រាក់​ឧបត្ថម្ភ​​​​​​​ ២ ពាន់​ដុល្លារពី​​កវី​​និពន្ធ​​ល្បី​​ឈ្មោះ​​​

  • 2017-01-24 01:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ក្ដី​​ស្រលាញ់​អក្សរ​សាស្រ្ត​ខ្មែរ ខំ​ព្យាយាម​ប្រឹងប្រែង​​បង្កើត​ក្ដារ​ចុច​ថ្មី​មួយ​​តែ​ម្នាក់​ឯង​ទាំង​គ្មាន​លុយ​មួយ​រៀល ពេល​នេះ​​លោក ភួយ លីហេង​បាន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​អ្នក​ស្រី​កែវ​ ចន្ទបូរណ៍។

កវីនិពន្ទ​ល្បី​ឈ្មោះ អ្នក​ស្រី​ កែវ ចន្ទ​បូរណ៍​

អ្នក​ស្រី​ កែវ ចន្ទ​បូរណ៍​ ដែល​ប្រិយមិត្ត​ភាគច្រើន​បាន​ស្គាល់​​ទឹក​ដៃ​តែង​និពន្ធ​ប្រលោម​លោក​ និង​​ទឹក​ចិត្ត​ដ៏​ប្រពៃ​ផង​នោះ អ្នក​ស្រី​បាន​ផ្ដល់​ជា​ទឹក​ប្រាក់​សុទ្ធ​ចំនួន ២ ០០០ ដុល្លារ​ដល់​​លោក​ភួយ លីហេង ដើម្បី​​ជា​ជំនួយ​បន្ត​ការងារ​អភិវឌ្ឃ​[ក្ដារចុច​ "លក្ខណៈ​ខ្មែរ"](https://itunes.apple.com/us/app/khmerism/id1148794719?mt=8 "")​។

ស្ថាបនិក​ក្ដារចុច​វ័យ​ក្មេង​រូប​នេះ​ បាន​ឲ្យ​ Sabay ដឹង​ថា លោក​​សប្បាយ​រីករាយដែល​​មាន​អ្នក​ឧបត្ថម្ភ​ ដើម្បី​​បន្ត​គម្រោង​ការងារ​​បង្កើត​ថ្មី​បន្ថែម​ទៀត នៅ​លើ​ក្ដារចុច "លក្ខណៈ​ខ្មែរ" របស់​លោក​ទុក​ជា​ប្រយោជន៍​សាធារណៈ និង​​ជា​ជំនួយ​ដល់​ការ​វាយ​អក្សរ​ខ្មែរ​​នៅ​លើ​អុីនធើណិត​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

បន្ថែម​លើ​នោះ​ទៀត យុវជន​រូប​នេះ​បន្ត​ថា ​ប្រាក់​ឧបត្ថម្ភ​នេះ​អាច​ជួយ​លោកបាន​មួយ​​ផ្នែក​ធំ ក្នុង​​គម្រោង​បង្កើត​វិបសាយ​​ដែល​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ពលរដ្ឋ​​ដែល​ចង់​ស្វែង​រក​​ក្ដារចុច​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​​​លើ​បណ្តាញ​អ៊ីនធឺណិត៕

លោក ភួយ លីហេង​ រូប​កាល​រៀន​នៅ​ថៃ​
លីហេង​ (រូប​ខាង​ស្ដាំ) ជាមួយ​មិត្តភក្កិ​នៅ​ថៃ

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម