ទីបំផុត "ច្រណែន​គេ​​ដែល​មិន​មែន​ជា​ខ្ញុំ​" ចេញ​ MV ផ្លូវ​ការ​ហើយ

  • 2017-01-23 07:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ "​ច្រណែន​គេ​ដែល​​មិន​មែន​ជា​ខ្ញុំ" របស់​ រុន ស៊ីរ៉ា ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ស្រទាប់​យុវវ័យ និង​ចម្រៀង​ក្នុង​រឿង ​"មុន​ស្នេហ៍​ប្រធាន​ថ្នាក់​តូច" ​បាន​ចេញ MV ផ្លូវ​ការ​ហើយ ដែល​ក្នុង​នោះ​​មាន​អម​​ជា​មួយ​នឹង​ស្ទីល​ថ្មី​ពី​​ រុន ស៊ីរ៉ា ​ទៀត​ផង។

MVនេះ​ដកស្រង់​ពី​​វីដេអូ​ភាគ​ រឿង​ "មុន​ស្នេហ៍​ប្រធាន​ថ្នាក់​តូច" ឬ High School Love: My Class Monitor ដែល​កញ្ចនា​ លួច​ស្រលាញ់​ Nick តែ​ប្រុស​ស្អាត​ Nick បែរ​ជា​ស្រលាញ់​ Sophie ទៅវិញ។​យ៉ាង​ណា​ក៏​ដោយ​ កញ្ចនា​ នៅ​តែ​​បន្ត​ធ្វើ​មិត្ត​ជាមួយ​ Nick ដដែល​ ប៉ុន្តែ​ដោយ​ភាព​ឈឺ​ចាប់​នឹង​ការ​លួច​ស្រលាញ់​គេ​​​តែ​ម្ខាង មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​តាម​ជួយ​ធ្វើ​កិច្ច​ការ​សាលា​ Nick គ្រប់​ពេល​​គេ​ត្រូវ​ការ​​។

ចង់​ដឹង​ MV នេះ​កម្សត់​បែប​ណា! សូម​ចូល​ទៅ​កាន់​ផេក High School Love: My Class Monitor​ ដើម្បី​ទស្សនា​បទ​ "ច្រណែន​គេ​ដែលមិន​មែន​ជា​ខ្ញុំ​"។ ​

នាំ​មក​ជូន​ដោយ ផនស៍ អាកនេ​ក្លៀរ ហ៊្វូម​លាង​មុខ​កម្ចាត់​មុន​ឃើញ​ប្រសិទ្ធ​ភាព​យ៉ាង​ឆាប់​រហ័ស

អត្ថបទ៖ សុខណា