តិច​អត់​ដឹង​!​ ផឹក​កាហ្វេ​ជួយ​បំផុស​គំនិត​ច្នៃ​ប្រឌិត​កាន់​តែ​ប្រសើរ

  • 2017-01-27 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​តែ​ង​និយាយ​ថា​មនុស្ស​ទាំងអស់​សុទ្ធ​តែ​មាន​គំនិត​ច្នៃ​ប្រឌិត​ពី​កំណើត​ជា​របស់​ខ្លួន តែ​មូល​ហេតុ​ដែល​គំនិត​ម្នាក់​​មិន​ល្អ​ដូច​មនុស្ស​ម្នាក់ទៀតនោះ​ គឺ​អាស្រ័យលើ​សមត្ថភាព​របស់​គេ​ក្នុង​ការ​បន្លេចគំនិត​ច្នៃ​ប្រឌិត​នោះ​ចេញ​មក​ក្រៅ​ប៉ុណ្ណោះ ។​ វា​មិន​ដែល​ងាយ​ស្រួល​ទេ​ ពេល​និយាយ​ដល់​ពាក្យ​ “គំនិត​ច្នៃ​ប្រឌិត​ថ្មី” ព្រោះ​នេះ​សំដៅ​លើ​អ្វី ដែល​ថ្មី​ខុស​ប្លែក​ពី​គេ​ដែល​មិន​ធ្លាប់​មាន ដូច្នេះវា​ទាមទារ​ការ​គិត​ច្រើន និងឆ្លាតវៃ​ ។ តែ​ពេល​ខ្លះ​ការ​ច្នៃ​ប្រឌិត​ខ្ពស់​នេះ ក៏​អា​ច ជា​របស់​សាមញ្ញ​បំផុត​ដែរ។​

លោក Kyle Van Pelt អ្នក​និពន្ធ​អាមេរិក​ម្ចាស់​សៀវភៅ It’s Not Too Late to Become a Writer ដែល​បច្ចុប្បន្ន​កំពុង​សរសេរ​អត្ថបទ​ពាក់ព័ន្ធ​នឹង​កាហ្វេ ​​​“ultimate guide to coffee shops” បាន​បង្ហើប​ពី​ការ​រក​ឃើញ​របស់​លោក​ថា កាហ្វេ​មាន​ថាមពល​ពិសេស​ជួយ​រុញច្រាន​គំនិត​ច្នៃ​ប្រឌិត របស់​អ្នក​ផឹក​បាន ។  ដោយ​របៀប​ណា​នោះ លោក​បាន​ពន្យល់​ថា ៖ កាហ្វេ​ជា​ភេសជ្ជៈ​យ៉ាង​ពិសេស​អស្ចារ្យ​ វា​មាន​សមត្ថភាព​បំពេញ​ឲ្យ​អ្នក​នូវ​ស្មារតី​រឹង​មាំ​ក្នុង​ការ​បំពេញ​​ការងារ​ពេញ​មួយ​ថ្ងៃ ជា​ពិសេស​គឺ​កា​ច្នៃ​ប្រឌិត​របស់​អ្នក​តែ​ម្ដង។​

១. កាហ្វេ​ផ្ដល់​ឲ្យ​អ្នក​មានគំនិត​ផ្ដួច​ផ្ដើម​យ៉ាង​ប្រសើរ

នេះ​ជា​ហេតុ​ផល​ធំ​ដែល​មនុស្ស​ភាគ​ច្រើន​តែង​ត្រូវ​ការ​កាហ្វេ​មួយ​កែវ​សម្រាប់​ថ្ងៃ​ថ្មី​របស់​គេ។​ កាហ្វេ​ធ្វើ​ឲ្យ​អ្នកផឹក​​មាន​អារម្មណ៍​ស្រស់​ថ្លា ​មាន​គំនិត​បង្កើត​ថ្មី​ៗ  និង​ត្រៀម​ដោះ​ស្រាយ​បញ្ហា​បាន​កាន់​តែ​មាន​ប្រសិទ្ធ​ភាព។​

២. កាហ្វេ​បណ្ដុះ​ការ​ប្ដេជ្ញា​ចិត្ត​

វា​ធ្វើ​ឲ្យ​អ្នក​មិន​អស់​កម្លាំង​ចំពោះ​បញ្ហា​នៅ​ចំពោះ​មុខ​ ព្រម​ទាំង​បង្កើន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ។​

៣. កាហ្វេ​បង្កើត​ឲ្យ​មាន​ទំនុក​ចិត្ត​

បញ្ហា​ចម្បង​បំផុត​របស់​អ្នក​ក្នុង​ការ​ច្នៃប្រឌិត​អ្វី​ថ្មី​គឺ​ការ​មិន​ទុក​ចិត្ត​ខ្លួន​ឯង។​ ពេល​ដែល​អ្នក​គិត​ថា​គំនិត​របស់​អ្នក​មិន​ល្អ អ្នក​នឹង​គ្មាន​​អ្វី​ប្រសើរ​ឡើង​ក្រៅ​ពី​អង្គុយ​ស្ត្រេស។​ កាហ្វេ​អាច​ជួយ​បង្កើន​ថាមពល​ដល់​​​ខួរក្បាល​អ្នក​ក្នុង​ការ​បណ្ដុះ​គំនិត​អស្ចារ្យ​ជា​ច្រើន​ ព្រម​ទាំង​បង្កើន​ទំនុក​ចិត្ត​ក្នុង​ការ​ឈាន​ទៅ​មុខ​ជា​និច្ច។

(រូបតំណាង)ដាលីន​ចូល​ចិត្ត​​ថត​រូប​លេង​ប្រកប​ដោយ​សិល្បៈ​មើល​ទៅ​គួរ​ឲ្យ​​ស្រលាញ់​

មិន​ស្ទាក់​ស្ទើរ​យល់​​ស្រប​ចំពោះ​ការ​លើក​ឡើង​បែប​នេះ កញ្ញា​ ដាលីន ដែល​ជា​អតីត​និស្សិត ​ផ្នែក​វិស្វកម្ម​ និងឌីហ្សាញ បានចែករំលែក​បទពិសោធន៍ផ្ទាល់ខ្លួនថា កញ្ញា​ពិត​ជា​ចូលចិត្ត​ផឹកកាហ្វេ​រាល់​ពេល​ស្ទះរក​គំនិត​ច្នៃ​ប្រឌិត​ថ្មី​មិន​ចេញ​ « ពេល​ធ្វើ​ការ​មិនទៅមុខ បាន​​ផឹក​កាហ្វេឡាតេ (Latte) ​បន្តិច ហើយ​ដក​ដង្ហើម​វែងៗ មើល​ស្មៅ​បៃតង ឬ ដើម​ឈើ​​បៃតង  មួយ​ស្របក់​ក្រោយ ដូច​មាន​អារម្មណ៍​ថា មាន​អី​ថ្មី​ៗ​ចូល​មក​ក្នុង​ខួរ​ក្បាល​យើង​មែន » ។​

កញ្ញា​បញ្ជាក់​បន្ថែម​ថា នេះ​ប្រហែល​មក​ពី​កញ្ញា​ឧស្សាហ៍​អត់​ងងុយ​ពេល​យប់​ ដូចនេះ​ហើយ​ពេលព្រឹក ឬ​ក៏​ពេល​ថ្ងៃត្រង់ ការ​ផឹក​កាហ្វេ​ជួយ​ធ្វើ​ឲ្យ​ស្វាង​ស្មារតី និង ផ្ដោត​អារម្មណ៍​បាន​ល្អ​ « នៅឆ្នាំចុងក្រោយ​នៅ​មហា​វិទ្យាល័យ រវល់​ខ្លាំង​ណាស់ កាល​នោះ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ក្រៅ​ម៉ោង​ទៀត  អញ្ចឹង​ចង់​ផឹក​កាហ្វេ​មាន​តែ​ទិញ​ណេស​កាហ្វេ​កំប៉ុង​​ទុក​ក្នុង​កាបូប ហើយ​ដល់​ពេល​ធ្វើការ​ ត្រូវគិតច្រើន ឬ ងងុយ​ដេក​ពេល​ថ្ងៃ​អី ទើប​ដកយក​មកផឹក​ មានប្រសិទ្ធភាពណាស់​។ មក​ដល់​បច្ចុប្បន្ន​នេះ​ក៏​ដោយ​ក៏​ខ្ញុំ​នៅ​តែ​ទិញទុក​នៅ​ផ្ទះ ឬ ដាក់​១ក្នុង​កាបូប​ប្រចាំ​ដែរ​ » ​។​

ដាលីន​ក៏បាន​បង្ហើបឲ្យដឹង​ពីកាហ្វេ​សំណព្វ​ចិត្ត​និង​ជាដៃគូរដ៏ល្អ​រាល់​ពេល​ងងុយ​គេងរហូតដល់​​គិត​អីមិនចេះ គឺ ណេសកាហ្វេកំប៉ុង អេសប្រេសសូ រ៉ូស ​​(Espresso Roast) ដោយ​​ដាលីន​លើកឡើងថា​ « ​កាហ្វេ​នេះ​មានតម្លៃ​សមរម្យ​ ឯ​រសជាតិឆ្ងាញ់​ត្រូវចិត្ត​ខ្ញុំ​ព្រោះវា​មិនខ្លាំង​ហើយ​ក៏មិនខ្សោយពេក វាមានជាតិកាហ្វេ​​ឈ្ងុយឆ្ងាញ់ និងរៀង​ផ្អែមល្មម ហើយ​បើបានដាក់​ក្លា​សេ​ឲ្យ​កាន់​តែ​ត្រជាក់ រស​ជាតិ​កាន់​តែ​ពិសេស​ប្លែក​ ផឹក​ភ្លាម​មាន​អារម្មណ៍​ថា​ស្មាង​​និង​មាន​កម្លាំង​ព្រឺស​ »

ចុះ​មិត្ត​យុវវ័យ​ផ្សេង​ទៀត​យល់​ស្រប​ដែរ​ឬទេ ?

ដោយ៖​ លីដា