ទម្លាប់ ៨ គួរឲ្យចាប់អារម្មណ៍ខ្លាំងដែលគេតែងធ្វើក្នុងរដូវចូលឆ្នាំចិន
- 2017-01-28 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ ៨ គួរឲ្យចាប់អារម្មណ៍ខ្លាំងដែលគេតែងធ្វើក្នុងរដូវចូលឆ្នាំចិន
ចន្លោះមិនឃើញ
ប្រជាជនយើងដែលជាប់សែស្រឡាយចិនតែងរៀបចំទទួលទេវតាឆ្នាំថ្មីតាមប្រពៃណីចិន ដោយយើងឃើញមាន ដូចជាសំណែន ការតុបតែងផ្ទះ ឬ លោតម៉ុងសាយជាដើម ។ ថ្ងៃនេះ Sabay សូមបង្ហាញ ៨ចំនុចគួរឲ្យចាប់អារម្មណ៍ដែលយើងតែងតែឃើញរាល់ពេលចូលឆ្នាំចិន ដូចជា ៖
១.តុបតែងពណ៌ក្រហម និង ពណ៌មាស ៖
យើងតែងតែឃើញគេតុបតែងខ្លួនក៏ដូចជាផ្ទះមានពណ៌ក្រហមលាយឡំនឹងពណ៌មាសដែលជាពណ៌នាំសំណាងសម្រាប់ឆ្នាំថ្មី។ សម្រាប់ស្ត្រីបច្ចុប្បន្នមិនត្រឹមតែស្លៀកពាក់មានពណ៌ក្រហមទេ សូម្បីតែក្រចក និង ក្រេប ក៏លាបក្រហមដែរ ។
២.រៀបចំសែនម្ហូបឆ្ងាញ់ៗ ផ្លែឈើ និង ទឹកក្រូចPepsi៖
អ្នកជាប់សែស្រឡាយចិនតែងរៀបចំសែនម្ហូបច្រើនមុខ សែនជ្រូកខ្វៃ អមដោយផ្លែឈើដូចជា ផ្លែកក្រូច ផ្លែប៉ោម និង ផ្លែទទឹម និងទឹកក្រូច Pepsi ។ អ្នកខ្លះមានជំនឿថាសែន ឬ ផឹក Pepsi នាំលាភចូលឆ្នាំថ្មី ព្រោះនិមិត្តសញ្ញារបស់ Pepsi មានពណ៌នាំលាភសំណាងទាំងបី គឺ ខៀវ(យូរអង្វែង) ក្រហម(ហេងហេង) និង ស (ភាពបរិសុទ្ធ និងជំនឿជាក់) ។
៣. តុបតែងផ្ទះដោយតាំងដើមក្រូចឃ្វិច ឬ ដើមផ្កាអង្គារសិល្ប ៖
ជនជាតិចិនមានជំនឿថាផ្លែក្រូចជានិមិត្តរូបនៃលាភសំណាងហូរហៀរ និង ភាពរីករាយ ។ ចំណែកផ្កាអង្គារសិល្បជានិមិត្តរូបនៃការតស៊ូនិងភាពអាចជឿជាក់ ។
៤.តាំងភ្លើងគោម ៖
ជនជាតិចិនមានជំនឿថាពន្លឺភ្លើងគោមតំណាងឲ្យអំណាចរបស់ព្រះពុទ្ធកម្ចាត់ភាពងងឹត។ជាទូទៅជាគេនិយមប្រើភ្លើងគោមពណ៌ក្រហមដែលបង្កប់អត្ថន័យតំណាងឲ្យសំណាងល្អ ភាពរីករាយ និង សេចក្ដីសុខ -ពណ៌សតំណាងឲ្យភាពបរិសុទ្ធ ប្រាជ្ញា -ពណ៌ខៀវតំណាងឲ្យភាពអមត ។
៥.លោតម៉ុងសាយ ៖
ជនជាតិចិនមានជំនឿថាលោតម៉ុងសាយនឹងនាំលាភសំណាងចូល ហើយរាំកាន់តែយូរលាភចូលកាន់តែច្រើន ។ កម្មវិធីនេះក៏ដើម្បីឲ្យបរិយាកាសឆ្នាំថ្មី កាន់តែឧឡារិក ដែលនេះគឺតំណាងអំណាច ភាពថ្លៃថ្នូរ រុង្គរឿងគួរឲ្យគោរព និង សរសើរពីអ្នកផងទាំងពួង។
៦.សាររីករាយឆ្នាំថ្មី ឬ ជូនពរឲ្យរកស៊ីមានបាន ៖
តែងតែលឺហើយមែនអត់? ជាពិសេសឃើញនៅលើបណ្ដាញសង្គមដូចជាហ្វេសប៊ុកជាដើម។
៧.អាំងប៉ាវ ៖
ជារឿងមិនដែលខាន ហើយក៏ជាអ្វីដែលក្មេងៗទន្ទឹងរង់ចាំពីអ្នកដែលមានវ័យចាស់ ឬឋានៈធំជាង។ ក្នុងគ្រួសារអ្នកដែលរៀបការហើយត្រូវតែជូនអាំងប៉ាវទៅអ្នកនៅលីវ ឬ ក្មេងៗដែលជាបងប្អូនសាច់ញាតិ ដើម្បីនាំលាភចូលគ្រួសារខ្លួនវិញ ។ ប្រយ័ត្នមែនទែន ដាក់លុយក្នុងអាំងប៉ាវមិនត្រូវឲ្យមានលេខ៤ទេ ព្រោះចិនមានជំនឿថាលេខបួនជាលេខសយ ។ លេខហេងហេងរបស់ជនជាតិចិន គឺលេខ៨ ។
៨.ជួបជុំគ្រួសារ និង ញ៉ាំអាហារជុំគ្នា ៖
ភាគច្រើនក្នុងកម្មវិធីជួបជុំមហាគ្រួសារបែបនេះ ខ្មែរយើងនិយមធ្វើម្ហូបនៅផ្ទះ ដូចជា ស៊ុប សម្លចាប់ឆាយ និងមីឆាអាយុវែង ហើយផឹក Pepsi ដែលជាភេសជ្ជៈគេនិយមប្រើពេលមានកម្មវិធីសប្បាយជុំគ្នាច្រើននាក់ ។