​ដើម​អំពៅ​ច្រូង​ច្រាង​​ ​ពលរដ្ឋ​សម្រុក​យក​​ទៅ​បូជា​អ្នក​តាចិននៅ​​...​

  • 2017-01-28 03:17:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​មករា​ ឆ្នាំ​២០១៧​នេះ​ ប្រជា​ពលរដ្ឋ​ដែល​មាន​ជាប់​សែស្រឡាយ​ចិន​បាន​នាំ​​គ្នា​សម្រុក​យក​សម្ភារៈ​ទៅ​បូជា​​អ្នក​តា​ចិន​នៅ​ក្រុង​តា​ខ្មៅ​ដើម្បី​សុំ​សេចក្តី​សុខ​ចម្រើន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ចិន។ គ្រឿង​សក្ការបូជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មាន​ដើម​អំពៅ​ខ្មៅ​ និង​ធូប​ធំ​ៗ​ ព្រម​ទាំង​វត្ថុ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដែល​​ប្រជា​ពល​រដ្ឋ​បាន​យក​ទៅ​បូជា​អ្នក​តា​ចិន​នៅ​ក្រុង​តាខ្មៅ​ដើម្បី​សុំ​សេចក្តី​សុខ​​ចម្រើន​ រក​ស៊ី​ទទួល​ទាន​មាន​បាន​ និង​លាភ​សក្ការ​ហូរ​ចូល​គ្រប់​ពេល​វេលា។

ខាង​ក្រោម​ជា​សកម្មភាព​នៃ​ការ​បូជា​របស់​ប្រជា​ពល​រដ្ឋ​​នៅ​ព្រឹក​មិញ​នេះ

ដោយ​ឡែក​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំពេញ ក៏​មាន​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​បាន​នាំ​គ្នា​យក​សម្ភារៈ​ទៅ​បូជា​ដើម្បី​សុំ​សេចក្តី​សុខ​ចម្រើន និង​ដាក់​បាត​ព្រះ​សង្ឃ​ផង​ដែរ​។ ខាង​ក្រោម​ជា​រូប​ភាព​នៅវត្តភ្នំ

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី