ភ្ញាក់ផ្អើលខ្លាំង ពេលដឹងកូរ៉េខាងជើង ប្រារព្ធពិធីបុណ្យចូលឆ្នាំចិនបែបនេះ!
- 2017-01-30 02:30:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើលខ្លាំង ពេលដឹងកូរ៉េខាងជើង ប្រារព្ធពិធីបុណ្យចូលឆ្នាំចិនបែបនេះ!
ចន្លោះមិនឃើញ
ភាពតានតឹងនៅតែបន្តមាន នៅលើឧបទ្វីបកូរ៉េ ប៉ុន្តែទាំងប្រទេសកូរ៉េខាងជើង និង ខាងត្បូង សុទ្ធតែបានឆ្លៀតឱកាសដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិន។
ក្រុមអ្នកស្រុកកូរ៉េខាងជើង បានផ្ដល់សេចក្ដីលម្អិតអំពីរបៀប ដែលប្រជាជនរបស់ខ្លួន ប្រារព្ធពិធីបុណ្យប្រចាំឆ្នាំ ដែលជាប្រពៃណីឆ្នាំថ្មី សម្រាប់បណ្ដាប្រទេសដូចជា កូរ៉េ ចិន និង វៀតណាម។
ល្បែងប្រជាប្រិយ ការបង្ហោះខ្លែង និង សកម្មភាពដទៃជាច្រើនទៀត ដែលធ្លាប់មានការពេញនិយម កាលពីច្រើនទសវត្សមុន ក្នុងប្រទេសកូរ៉ខាងត្បូង នៅតែបន្តមានជាធម្មតា ក្នុងប្រទេសកូរ៉េខាងជើង។ ជាមួយគ្នានេះដែរ ការឲ្យអាំងប៉ាវទៅក្មេងៗ នៅតែជាប្រពៃណីរបស់ប្រទេសទាំង២នេះដដែល។
ទោះជាយ៉ាងណា ជនជាតិកូរ៉េខាងជើង ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក ត្រឹមតែ១ថ្ងៃប៉ុណ្ណោះ។ ពួកគេមានកាតព្វកិច្ច ដើម្បីទៅឧទ្ទិសដល់រូបសំណាក់របស់ មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងជាអតីតប្រធានាធិបតីកូរ៉េខាងជើង លោក គីម អ៊ីល ស៊ុង (Kim Il Sung) និងកូនប្រុស គឺលោក គីម ជុង អ៊ីល (Kim Jong Il) ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន និង ជូនផ្កាដល់មេដឹកនាំទាំង២។ បន្ទាប់មក ពួកគេត្រូវបានអនុញ្ញាតឲ្យចូលទស្សនាផ្នូរដូនតារបស់ពួកគេ។
យ៉ាងណាមិញ ជនជាតិកូរ៉េខាងជើងភាគច្រើន នៅទទួលទានអាហារជាមួយក្រុមគ្រួសារ និងមិនមានការធ្វើដំណើរចំណាកស្រុក ដូចជាប្រទេសនៃតំបន់អាស៊ីដទៃទៀតឡើយ ដោយសារតែការរឹតបន្តឹងលើសេរីភាព នៃការធ្វើដំណើរក្នុងប្រទេស៕
ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖