សោម ស្រីនាថ ពិបាក​ចិត្ត​រក​លុយ​មិន​គ្រប់​​ព្យាបាល​​ជំងឺ​មហារីក​ ម្ដាយ​​

  • 2017-02-01 07:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការនី សោម ស្រីនាថ ប្រាប់​ថា​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ពិបាក​ ដោយសារ​ម្ដាយ​មាន​ជំងឺ​មហារីក​សុដន់ កំពុង​តែ​ព្យាបាល​សម្រាក​នៅ​មន្ទីរពេទ្យ​រុស្សី​ ដោយ​ក្នុង​នោះ​នាង​មិន​មាន​ថវិកា​គ្រប់​គ្រាន់​ដើម្បី​ធ្វើការ​ព្យាបាល​ជំងឺ​ម្ដាយទេ។

តារា​ស្រី​រូប​នេះ​ប្រាប់​ថា​ម្ដាយ​នាង​ឈឺ​យូរ​ហើយ​ តែ​ពេល​នេះ​រើ​ឡើង​វិញ ពី​មុន​មក​ក៏​មិន​ដែល​បាន​បង្ហោះ​អការៈ​ម្តាយ​នៅ​ក្នុង​បណ្តាញ​សង្គម​ដែរ ប៉ុន្តែ​លើក​នេះ​​ដោយសារ​​​ជួប​បញ្ហា​ខ្វះ​ខាត​ថវិកា​ខ្លាំង​ ទើប​បង្ហាញ​ក្រែង​មាន​បងប្អូន​អាណិត​អាសូរ​បាន​ជួយ​ខ្លះ ត្បិត​អី​រាល់​ថ្ងៃ​​នាង​ត្រូវ​រ៉ាប់​រង​បន្ទុក​គ្រួសារ​ទាំង​មូល។ ស្រីនាថ មាន​បងប្អូន​ ៣នាក់​ នាង​ជា​កូន​ច្បង​ក្នុង​គ្រួសារ លោក​ឪពុក​ ក៏​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ជាប់​ខ្លួន​ មិន​អាច​ចេញ​រកស៊ី​អ្វី​បាន​។

កន្លងមក​​តារា​ម៉ូដែល​រូប​នេះប្រាប់​ថា​មាន​សប្បុរសជន​ ក៏​ដូចជា​មិត្ត​ភក្តិ​សិល្បៈ​ បាន​ជួយ​ម្តាយ​នាងខ្លះដែរ ប៉ុន្តែ​មិន​អា​ច​ទប់​នឹង​ការ​ចំណាយ​ក្នុង​គ្រួសារ និង​ថ្លៃ​ថ្នាំពេទ្យ​បាន​ទេ។ “ឥឡូវ​កំពុង​តែ​លំបាក​ណាស់​បង​ ចំណូល​ដែល​រក​បាន​ពី​សិល្បៈ​ ទប់​មិន​ជាប់​ទេ​បង ណាមួយ​ឥឡូវ​គ្រួសារ​ទាំង​មូល​ខ្ញុំ​ត្រូវ​រ៉ាប់​រង​ទាំង​អស់​ទៀត ប្អូនៗ​ក៏​នៅ​រៀន​ ម្តាយ​ឪពុក​សុទ្ធ​តែ​មាន​ជំងឺ​ ពិបាក​ណាស់​បង"។ ស្រី នាថ បន្ថែម៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី