នៅ​មុខ​ផ្ទះ​តែ​ម្តង! ឌួង ហ្សូរីម៉ា ជូន​កាហ្វេ​ចាស់ៗ​ អត់​យក​លុយ

  • 2017-02-03 03:59:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹកមិញ​​ក្រុម​ការងារ​ Sabay ជិះ​កាត់​តាម​បណ្ដោយ​ផ្លូវ​ក្បែរ​ស្តុប​ទេព​ផន​​នៅ​មុខ​ហាង​ ឌួង​ ហ្សូ​រីដា កាត់​ដេរ​ ប្រទះ​ឃើញ​ ឌួង ហ្សូរីម៉ា​ កំពុង​តែ​រៀប​ចំ​កាហ្វេ​ ចែក​ជូន​បុរស​​ចំណាស់​ពីរ​រូប ​ម្នាក់​អ្នក​ដើរ​ទិញ​អេតចាយ ម្នាក់​ទៀត​អ្នក​សំលៀង​កាំបិត។

តាម​រយៈ​សកម្មភាព​ឆុង​កាហ្វេ​ចែក​ជូន​អ៊ុំ​ប្រុស​ចំណាស់​ពីរ​រូប​នេះ​ មិន​បាន​ឃើញ​ កញ្ញា ឌួង ហ្សូ​រីម៉ា យក​ថវិកា​ពី​បុរស​ចំណាស់​ទាំង​ពីរ​ឡើយ។

មិន​ត្រឹម​តែ​ជូន​បុរស​ចំណាស់​ពីរ​រូប​ខាង​លើ​ប៉ុណ្ណោះ​ទេ កន្លង​មក​ ឌួង ហ្សូរីម៉ា ធ្លាប់​​បាន​ចែក​កាហ្វេ​ ទឹក​តែ​បៃតង​ ជា​ច្រើន​ជូន​ដល់​ក្មេងៗ​កំព្រា និង​ចាស់​ជរា តាម​រយៈ​សមាគម​​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​ផង​ដែរ៕​​​​​​​

សកម្មភាព​ រីម៉ា ដែល​ក្រុម​ការងារ​ Sabay លួច​ផ្តិត​​បាន​ព្រឹក​មិញ៖

អត្ថបទ៖ ថា ម៉ាលីដា